Shimizu Corporation ជាក្រុមហ៊ុន វិស្វកម្ម ដ៏ធំជាងគេ និង មានសក្តានុពលលើសគេមួយ របស់ប្រទេសជប៉ុន ដែលកំពុងតែធ្វើការ រៀបចំផែនការ ជាបណ្តើរៗហើយ សំរាប់គំរោងយក្ស របស់ខ្លួនមួយ ក្នុងការបញ្ជូនមនុស្សយន្តមួយក្រុម ទៅកាន់ភពព្រះច័ន្ទ ដើម្បីធ្វើការសាងសង់ អោយមានការបាញ់កាំរស្មីឡាស៊ែរ តម្រង់មកកាន់ភពផែនដី របស់យើងនេះ។
ក្រុមហ៊ុនខាងលើ មិនមានបំណងអាក្រក់ណាមួយ ដែលនាំអោយ មានផលប៉ះពាល់ ដល់ពិភពលោកនោះទេ តែពួកគេកំពុងរកវិធី ផ្តល់ដល់មនុស្ស នូវថាមពលប្រើប្រាស់ថ្មី ដ៏ល្អមួយទៀត និង ផលិតបានយ៉ាងឆាប់រហ័ស ថែមទៀតផង។
ប្រទេសជប៉ុន មានទំហំមិនសូវជាធំមែន តែប្រជាជនវិញ ពិតជាមានចំនួនយ៉ាងច្រើន ណែនណាន់តាន់តាប់តែម្តង ហើយតម្រូវការ ប្រើប្រាស់ថាមពល ក៏មានអត្រា កាន់តែខ្ពស់ឡើង ផងដែរ។ ហេតុនេះហើយ ប្រទេសជប៉ុន បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការស្រាវជ្រាវរុករក ប្រភពថាមពលផ្សេងៗ តាមដែលអាចធ្វើទៅបាន ដូចជាពេលថ្មីៗ កន្លងទៅនេះ មានលេចលឺនូវព័ត៌មាន អំពីភាពដែលអាចទៅរួចបាន ក្នុងការបំលែង សារ៉ាយម្យ៉ាង អាចក្លាយជាប្រេងឥន្ធនៈសំរាប់ប្រើប្រាស់បាន។ ប៉ុន្តែ សំរាប់ពេលថ្មីៗនេះវិញ គំនិតថ្មីមួយទៀត ត្រូវបានផុសចេញមក ដែលនេះជាក្តីសង្ឃឹម សំរាប់មនុស្ស ក្នុងការអាចទៅទាញយកថាមពលបាន នៅឯទីអវកាសនេះឯង។
សព្វថ្ងៃនេះ ថាមពលព្រះអាទិត្យ (solar energy) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ថាមពល ដល់មនុស្សបានប្រើប្រាស់ ហើយបណ្តាប្រទេស ជាច្រើនលើពិភពលោក កំពុងតែប្រើប្រាស់ ប្រពន័្ធថាមពលព្រះអាទិត្យនេះ ប៉ុន្តែ ក្នុងនោះ ក៏មានផលលំបាក មួយចំនួន ផងដែរ ក្នុងការទាញយកថាមពលពីព្រះអាទិត្យ។ ព្រោះថា ដើម្បីអាចទាញយកថាមពលបាន ទាមទារអោយ ពន្លឺព្រះអាទិត្យ បាញ់មកចំ ទីតាំងដែលមានឧបករណ៍ចាំទទួលយក នៅកន្លែងរោងចក្រថាមពលនោះ ទើបអាចបំលែងចេញជាថាមពល ដែលអាច ប្រើប្រាស់បាន។ តែនៅពេលណា ដែលមានពពកមកបាំង រួមផ្សំនឹង ដំណើរវិលរបស់ភពផែនដីទៀតនោះ នាំឲ្យមានការលំបាក និងជាហេតុធ្វើអោយ ការប្រមូលថាមពល មានចំនួនកំណត់។
យ៉ាងណាមិញ នៅលើភពព្រះច័ន្ទឯណោះវិញ យើងមិនបាច់ខ្វល់ខ្វាយ បារម្ភពីបញ្ហាអាកាសធាតុ ដូចនៅភពផែនដីនោះទេ ទើបបានជាក្រុមហ៊ុន Shimizu របស់ជប៉ុន ចាត់ទុកទីនោះ ជាកន្លែងដ៏សាកសម សំរាប់ការសាងសង់ មជ្ឈមណ្ឌលថាមពលព្រះអាទិត្យ ដ៏ធំបំផុតមួយ។ គម្រោងការណ៍នេះ ត្រូវបានគេឲ្យអោយឈ្មោះថា Luna Ring ហើយបើតាមការគណនា ពីក្រុមហ៊ុន Shimizu បានឲ្យដឹងថា វាអាចមានសមត្ថភាព ក្នុងការផ្គត់ផ្គង់ថាមពល បានចំនួន ១៣,០០០ តេរ៉ាវ៉ាត់។
ក្រុមហ៊ុនយក្សមួយនេះ បានបន្ថែមឲ្យដឹងទៀតថា ថាមពលដែលទទួលបាន នឹងបំលែងទៅជា microwaves ឬក៏ laser beams បន្ទាប់មកនឹងបញ្ជូន សំដៅមកកាន់ភពផែនដីវិញ ដើម្បីយកវាមក បំលែងត្រឡប់មកជា ថាមពល ដែលមនុស្សអាចយក មកប្រើប្រាស់បាន។
គួរបញ្ជាក់ផងដែរថា គ្រាន់តែការចំណាយ នាំយកបន្ទះសូឡា (solar panel) មួយផ្ទាំង មានទង្ងន់ ៩គីឡូក្រាម ដែលទុកសំរាប់ ស្រូបយកថាមពលព្រះអាទិត្យនោះ ត្រូវចំណាយ ១លាន ដុល្លារអាមេរិកទៅហើយ។ ដូច្នេះ ដើម្បីគ្របដណ្តប់ដោយបន្ទះសូឡាទាំងនោះ អោយពាសពេញភពព្រះច័ន្ទ ដោយមានទទឹង ៤០០គីឡូម៉ែត្រ និង បណ្តោយ ១១,០០០ គីឡូម៉ែត្រ ដូចដែលបានលើកឡើង នៅក្នុងគំរោងមែននោះ ត្រូវចំណាយប្រាក់អស់ចំនួន ដល់ទៅ ១១៨,១៣១,៦៨៨,០០០,០០០,០០០,០០០ ដុល្លារអាមេរិក ឯណោះ៕
តើប្រិយមិត្តយល់ថាទៅរួចដែរទេ ចំពោះគម្រោងមួយនេះ?
(រូបភាពតំណាង)
(រូបភាពតំណាង)
(រូបភាពតំណាង)
Tag: ដើមចេកខ្មែរ , khmer banana news
ប្រភព៖ ជប៉ុន
ខ្មែរឡូត
Browse: Home
ពត៌មានអន្តរជាតិ
បែកធ្លាយគម្រោងការ ក្រុមហ៊ុនយក្សរបស់ជប៉ុន នឹងបញ្ជូនមនុស្សយន្ត ទៅកាន់ភពព្រះច័ន្ទដើម្បីបាញ់ថាមពលឡាស៊ែរ តម្រង់មកកាន់ភពផែនដីយើង!
បែកធ្លាយគម្រោងការ ក្រុមហ៊ុនយក្សរបស់ជប៉ុន នឹងបញ្ជូនមនុស្សយន្ត ទៅកាន់ភពព្រះច័ន្ទដើម្បីបាញ់ថាមពលឡាស៊ែរ តម្រង់មកកាន់ភពផែនដីយើង!
Tags: ប្លែកៗ, ពត៌មានអន្តរជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្ន...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែធ្នូ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធចាប់រំលោភនារីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: