CNRP បង្ហាញ​គម្រោង​ជួបជុំ​នៅថ្ងៃ១០ ខែធ្នូ

Wednesday, 04 December 2013 17:07 ដោយ៖ ដើមអម្ពិល (DAP) - ID:030

ភ្នំពេញ៖ កម្មវិធីចំនួនបី ត្រូវបានគណបក្សសង្គ្រោះជាតិ (CNRP) បង្ហាញក្នុងការហែរក្បួន ដើម្បីជួបជុំជាមួយ ក្រុមកម្មករនៅមុខរដ្ឋសភា ទាមទារឲ្យមានការគោរព សិទ្ធិមនុស្សពិតប្រាកដ នៅថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ។

កម្មវិធីទាំងនោះរួមមាន ក្រុមទី១ដឹកនាំលោក កឹម សុខា អនុប្រធាន CNRPចេញដំណើរពី ស្នាក់ការកណ្ដាល CNRP ផ្ទះលេខ៥៧៦ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។ ក្រុមទី២ដឹកនាំដោយលោក សម រង្ស៊ី នឹងចេញដំណើរពីសួនច្បារខាងជើងស្ពានអាកាស មន្ទីពេទ្យព្រះសង្ឃ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ក្រុមទី៣ដឹកនាំ លោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់របស់ CNRP នឹងចេញដំណើរពីសួនច្បារទល់មុខឃ្លាំង សូគីម៉ិច ផ្លូវលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ នេះបើយោងទៅលិខិតរបស់ CNRP ផ្ញើជូនសាលារាជធានីភ្នំពេញចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។

លោក យ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា បន្ទាប់ពីការជួបជុំជាមួយកម្មករ-កម្មការិនី នៅមុខរដ្ឋសភាហើយនោះប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរបន្តទៅចូលរួមបាតុកម្ម នៅខេត្តសៀមរាប។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា សាលារាជធានីភ្នំពេញ បានទទួលលិខិតនោះហើយ ប៉ុន្តែរង់ចាំការពិភាក្សាគ្នាសិន ថាតើនឹងសម្រេចយ៉ាងដូចម្តេច ចំពោះការសំណើនោះ។ លោក ក៏មិនទាន់ដឹងដែរ ពីការកំណត់ពេលវេលាសម្រាប់ ជួបជាមួយតំណាងគណបក្សសង្រ្គោះជាតិនោះទេ។

យ៉ាងណាក៏ដោយ គណបក្សនេះនឹងធ្វើការជួបជុំគ្នា នៅលើទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ រៀងរាល់ថ្ងៃអាទិត្យ ប្រចាំសប្តាហ៍ផងដែរ៕

Tag: ដើមចេកខ្មែរ , khmer banana news 

Source : dap-news

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.