ហ្វីលីពីន​ជា​ប្រទេស​ដែល​មាន​របាយការណ៍​ព្យុះ​ច្រើន​បំផុត​លើ​លោក​

យោងតាម​ប្រភព​ព័ត៌មាន​របស់ The World Time បានឲ្យដឹង​ថា​ប្រទេសហ្វីលី​ពីនជា​រៀងរាល់​ឆ្នាំ​តែង​តែ​ទទួល​រង​ការប៉ះពាល់​ដោយ​ខ្យល់ព្យុះ​ត្រូពិច ​ចាប់ពី 8 ឬក៏ 9 ដង​និង 10 ព្យុះ​ផ្សេងទៀត​ដែល​បាន​យារ​យី​ដែនទឹក​របស់​ប្រទេស​ដី​កោះ​មួយ​នេះ​។​គិត​មក ​ត្រឹម​ខ្យល់ព្យុះ Haiyan នេះ​ក្នុងឆ្នាំនេះ​ហ្វីលីពីន​ទើបតែ​បាន​ទទួលរង​ការប៉ះពាល់​ពី​ព្យុះ​ចំនួន​ តែ 6 ដង​នៅ​ឡើយ​។​នៅក្នុង​របាយការណ៍​ដែល​ធ្លាប់​មាន​បាន​បញ្ជាក់ថា​នៅក្នុង​ឆ្នាំ 1993 ជា​ឆ្នាំ​ដែល​ហ្វីលីពីន​បាន​ទទួលរង​ការប៉ះពាល់​ធ្ងន់ធ្ងរ​និង​អាក្រក់​បំផុត ​ដោយសារ​តែ​ខ្យល់ព្យុះ​ដល់​ទៅ 19 លើក​បាន​វាយប្រហារ​មកលើ​ប្រទេស​នេះ​។​
PHILIPINES-WEATHER-TYPHOON

​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ច្រើន​បំផុត​ដែល​ធ្លាប់​មាន​គឺ​នៅក្នុង​ឆ្នាំ 1991 ដែល​កាលនោះ​ប្រជាជន​ប្រមាណ 5,100 នាក់​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ខ្យល់ព្យុះ​មួយ​ដែល​មានឈ្មោះ​ថា Thelma ហើយ​បើ​ទោះបីជា​យ៉ាងណាក្តី​អជ្ញាធរ​កំពុងតែ​មាន​កា​រ​ភ័យខ្លាច​ពី​ចំនួន​ មនុស្ស​ដែល​អាច​នឹង​កើនឡើង​ដល់ 10,000 នាក់​នៅក្នុង​ឆ្នាំនេះ​ដោយសារ​ព្យុះ Haiyan កាលពី​ថ្ងៃ​ទី 8 វិច្ឆិកា​ថ្មីៗ​នេះ​។​
​ការប៉ះពាល់​ដោយ​សារ​ ខ្យល់ព្យុះ​កំបុតត្បូង​ដែល​ត្រូវបាន​ជឿជាក់ថា​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ ការប៉ះពាល់​ផងដែ​រហើយ​ជា​រៀងរាល់ឆ្នាំ​ការខាតបង់​របស់​រដ្ឋាភិបាល​ហ្វីលីពីន ​ត្រូវបាន​ចំណា​យយ៉ាងច្រើន​។​នៅក្នុង​ខែ​ធ្នូ​ឆ្នាំ 2012 ជា​ឆ្នាំ​ដែល​មាន​ការខាតបង់​ថវិការ​ច្រើន​បំផុត​គឺ​មាន​ទៅដល់ 1 ពាន់​លាន​ដុល្លារ​ហើយ​ដោយ​ទី​ពីរ​នៅក្នុង​ឆ្នាំ​ក្នុង​ខែតុលា​ឆ្នាំ 2009 រដ្ឋាភិបាល​បាន​ខាតបង់​ថវិការ​ប្រមាណ 600 លាន​ដុល្លារ​៕

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.