ភ្នំពេញ: លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានទទួលការគំរាមសម្លាប់ ដោយគ្រាប់កាំភ្លើងចំនួន ៧គ្រាប់ និងធ្វើការប្រមាថដោយពាក្យសំដីពីសំណាក់អ្នកលេងហ្វេសប៊ុក ដែលមានឋានៈជាមេប៉ូលិស កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិ បានហៅការគំរាមសម្លាប់នេះ គឺជាការប្រមាថ និងជារឿងមួយមិនល្អ ក្នុងការសម្លុតគំរាមកំហែង។ ក្រុមអ្នកលេងហ្វេសប៊ុកជាច្រើន បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញអ្នកលេងហ្វេសប៊ុកដូចជាគ្នា បានធ្វើការគំរាមសម្លាប់លោកកឹម សុខា ដោយគ្រាប់កាំភ្លើង និងការញុះញង់ឲ្យប្រជាពលរដ្ឋប្រើអំពើហិង្សាទៅលើលោកកឹម សុខា ថែមទៀតផង។ ការគំរាមនេះ គឺខណៈពេលដែលលោកកឹម សុខា គ្រោងនឹងវិលត្រឡប់មកពីបំពេញទស្សនកិច្ចពីសហរដ្ឋអាមេរិក មកកម្ពុជាវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីមកដឹកនាំធ្វើបាតុកម្មនៅភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលត្រូវបានគេឃើញដាក់រូបគណនីហ្វេសប៊ុកនោះ គឺជាមនុស្សដែលមានតួនាទីជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយឈ្មោះបុគ្គលរូបគណនីហ្វេសប៊ុក ដូចនឹងឈ្មោះហ្វេសប៊ុក ផែង វណ្ណៈ។ នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ត្រូវបានមើលឃើញថា មានការបង្ហោះពាក្យសំដី និងរូបភាពកាំភ្លើងខ្លី ជាមួយនិងគ្រាប់កាំភ្លើងចំនួន៧គ្រាប់ គំរាមបាញ់ទៅលើលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ បានសរសេរឲ្យឃើញថា “ទុក៧គ្រាប់ឲ្យកឹម សុខា គ្រាប់ទី១ បាញ់យកដៃឆ្វេង គ្រាប់ទី២បាញ់យកដៃស្តាំ គ្រាប់ទី៣ បាញ់យកជើងឆ្វេង គ្រាប់ទី៤ បាញ់យកជើងស្តាំ គ្រាប់ទី៥បាញ់ពោះ គ្រាប់ទី៦ បាញ់យកបេះដូង និងគ្រាប់ទី៧ បាញ់ឲ្យចំក្បាលកឹម សុខា!!!” ជាមួយគ្នានោះក៍មានការបង្ហោះរូបលោកកឹម សុខា ជាមួយនិងពាក្យសំដីញុះញង់ប្រជាពលរដ្ឋឲ្យប្រើអំពើហិង្សាទៅលើលោកកឹម សុខា ថែមទៀតផង។
ចំណែកលោកផែង វណ្ណៈ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដិសេធថា លោកមិនបានទៅធ្វើការគំរាមបាញ់សម្លាប់លោកកឹម សុខា នោះទេ ហើយមានអ្នកយករូបកាត់ត ដើម្បីបរិហាកេរ្តិ៍ ហើយលោកនឹងរៀបចំប្តឹងអ្នកណាដែលបានធ្វើដូច្នេះ។
លោកផែង វណ្ណៈ បានធ្វើការបកស្រាយថា “ខ្ញុំអត់ដឹងផង ខ្ញុំអត់មានផូសអីផង ខ្ញុំដាក់ ថាខ្ញុំដាក់រកភស្តុតាង រកភស្តុតាងមកពីណា ថាខ្ញុំដាក់ យករូបកាត់តមកដាក់គេ បើចង់យករឿងនឹងទៅផ្សាយ ផ្សាយទៅ ពីព្រោះខ្ញុំបដិសេធ ខ្ញុំអត់មានទៅគំរាមបាញ់គាត់ទេ”។
លោកបានបញ្ជាក់ថា ចំពោះរឿងហ្វេសប៊ុក អ្នកណាកាត់តរូបដាក់ក្នុងគណនីហ្វេសប៊ុករបស់លោក។ លោកក៏រៀបចំប្តឹងអ្នកដែលបរិហាកេរ្តិ៍លោកដែរ។
រីឯលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា នេះជាការគំរាមកំហែងនិងជាការប្រមាណមកលើរូបលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោកបានបញ្ជាក់ថា “ពាក្យពេជន៍ទាំងអស់នេះ វាជាការប្រមាថមួយ និងជារឿងមួយមិនល្អ ហើយការដោយប្រយោលក្នុងការសម្លុតគំរាមកំហែងទាំងប៉ុន្មាន”។ ក៍ប៉ុន្តែលោកកឹម សុខា ធ្លាប់បានមានប្រសាសន៍ហើយសម្លុតមិនខ្លាចទិញមិនលក់ និងខិតខំដោះស្រាយបញ្ហាសង្គមជាតិ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៍បានធ្វើការអំពាវនាវសូមឲ្យយុវជន ឬក៍អ្នកដែលលេងហ្វេសប៊ុកចៀសវាងការប្រើពាក្យពេជន៍អសុរោះ អសីលធម៌ ការគំរាមកំហែង និងប្រមាថទាំងប៉ុន្មានវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិ។
ទាក់ទងការគំរាមកំហែងសម្លាប់ទៅលើលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ តាមរយៈហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ នោះ គឺនៅរសៀលថ្ងៃទី៤ធ្នូ គេឃើញហ្វេសប៊ុកនោះ បានលុបចោលនូវរាល់ពាក្យព្រមាន និងសកម្មភាព រូបថតនានា ពាក់ព័ន្ធនឹងលោក កឹមសុខា អស់រលីង៕
Browse: Home
ពត៌មានអន្តរជាតិ
លោក កឹម សុខា ទទួលរងការគំរាមបាញ់សម្លាប់ពីអ្នកលេងហ្វេសប៊ុក ជាមេប៉ូលិស
លោក កឹម សុខា ទទួលរងការគំរាមបាញ់សម្លាប់ពីអ្នកលេងហ្វេសប៊ុក ជាមេប៉ូលិស
Tag: ដើមចេកខ្មែរ , khmer banana news
Source : khmerangkor-news.com
Link : http://www.vow-news.com/read.php?id=30&p=5634
Tags: នយោបាយ, ពត៌មានអន្តរជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្ន...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
The Woman Ask Men At Public Street To Motel With Her. In China, most guys would go straight away. Shows the difference in class and standard...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: