ស្វែងយល់​ពី វិធីសាស្ដ្រ​ផ្ដល់ កម្លាំង​ចិ​ត្ដ​ដ៏​មាន​សារៈប្រយោជន៍​

​ការផ្ដល់ កម្លាំង​ចិ​ត្ដ​គឺ ជា​រង្វាន់​មួយ​ដ៏​ល្អ បំផុត​សម្រាប់​មនុស្ស ដែល​បាត់បង់ ទឹក​ចិ​ត្ដ ឬ​បាក់ទឹកចិត្ដ ហើយ​ដែល មិន អាច​ប្រឈម ទៅនឹង​រឿងរ៉ាវ ផ្សេងៗ​តទៅទៀតបាន​។ មនុស្ស​ភាគច្រើន តែងតែ​ចង់ឱ្យ​អ្នក​នៅ ជុំវិញខ្លួន​មានការ យល់​ចិ​ត្ដ​និង​ចេះ ជួយ​គ្នា​ទៅវិញ​ទៅ មក​នៅពេល​មាន​អាសន្ន​ម្ដងៗ​។

ការ​ស្គាល់​សុខទុក្ខ​គ្នា និង​ការចេះ​អធ្យាស្រ័យ ទៅវិញទៅមក​គឺជា​ការផ្ដល់​កម្លាំង​ចិ​ត្ដ​មួយ​ក៏ ប្រសើរ សម្រាប់​មនុស្ស​ទូទៅ​។

តើ​មាន​វិធីសាស្ដ្រ​យ៉ាងណា ខ្លះ សម្រាប់​ផ្ដល់​កម្លាំង​ចិ​ត្ដ​? ​

លោក​វេជ្ជបណ្ឌិត ស៊ិន ប៉ូ​លី អ្នកឯកទេស​ជម្ងឺ​ផ្លូវ​ចិ​ត្ដ នៃ​អង្គការ​ចិ​ត្ដ​សង្គម អន្ដរ​វប្បធម៌ (​ធី​ភី​អូ​)​នឹង​លើកយក ពី​របៀប ផ្ដល់​កម្លាំង​ចិ​ត្ដ​មក​បង្ហាញជូន ប្រិ​យ​មិ​ត្ដ​អ្នកអាន តាមរយៈ​គេហទំព័រ សុខភាព​កម្ពុជា​។​ ​

ការផ្ដល់​កម្លាំង​ចិ​ត្ដ ជា​អ្វី​? ​

ការផ្ដល់​កម្លាំង​ចិ​ត្ដ​សំដៅលើ​ការផ្ដល់​នូវ ការយល់​ចិ​ត្ដ ផ្ដល់ឱកាស​ក្នុងការ​និយាយ​នូវ​រឿងរ៉ាវ ដែល​កើតមានឡើង ទម្លាយ ការឈឺចាប់​ទាំងនោះ​ចេញមក​ខាងក្រៅ ដើម្បីឱ្យ​ចិ​ត្ដរបស់​អ្នក​ដែល​បាក់ទឹកចិត្ដ​នោះ​ស្ងប់ និង​មិន​គិត​ច្រើន ពេក​។

ការ​លាក់ទុក​នូវ​ទុក្ខ ព្រួយ​ច្រើនពេក នៅក្នុង​ចិ​ត្ដ​ធ្វើឱ្យ​មនុស្ស​មួយ ចំនួន​ដែលមាន​ចិត្ដទ​ន់ ងាយ​រង ឬ​ងាយ ទទួល​នូវ​អ្វី​មិនល្អ​អាច​គិត​ឬ ធ្វើ​អ្វីៗ​ដែល​ផ្ទុយ​ពី សតិសម្បជញ្ញៈ​។ ដូច្នេះ​ការយល់​ចិ​ត្ដ​ដោយ​ការ​លួង​លាម និង ផ្ដល់នូវ​ក្ដីសង្ឃឹម​នោះ​ជា​តម្រូវការ​មួយ​ដ៏​ប្រពៃ​សម្រាប់​មនុស្ស​ដែល បាត់បង់​នូវ​ជំនឿ​ចិ​ត្ដរបស់​ខ្លួនឯង​។​ ​

អ្នក​ដែល​ត្រូវការ​ការផ្ដល់​កម្លាំង​ចិ​ត្ដ​

​មនុស្ស​បែបណា​ក៏​ត្រូវការ​ការផ្ដល់​កម្លាំង​ចិ​ត្ដ​ដែរ គ្រាន់តែ​ច្រើន​ឬ​តិចតួច​ទៅតាម ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​។ការ ផ្ដល់​ទឹក ចិ​ត្ដទៅ​មនុស្ស​ដែលមាន ទឹក​ចិ​ត្ដ​ខ្សោយ ធ្លាក់ទឹក​ចិ​ត្ដ ខ្វះ​កម្លាំង​ចិ​ត្ដ មិនមាន​ភាពក្លាហាន មិនអាច​ធ្វើ​អ្វី​បាន ខ្លាច​គេ​មិន​ហ៊ាន​ប្រឈម មុខ​នឹង​អ្នកដទៃ​។​ល​។ គឺ​សុទ្ធតែជា​ករណី​កិច្ច របស់លោក​អ្នក​ដែល ជា​សមាជិក​ឬ​ជា​អ្នក ដែល នៅ​ជុំវិញ ខ្លួន​របស់​អ្នកមាន​វិបត្ដិ​នោះ ត្រូវ ធ្វើ​ដើម្បីឱ្យ​ស្ថានភាព​វិលត្រឡប់​មករក​សភាព​ប្រក្រតី​វិញ​។​ ​វិធីសាស្ដ្រ​ផ្ដល់​កម្លាំង​ចិ​ត្ដ​ ​ការផ្ដល់​កម្លាំង​ចិ​ត្ដ​ទៅឱ្យ​នរណាម្នាក់​បានល្អ លុះត្រាតែ​យើង​បានដឹង​ពី​ស្ថានភាព របស់គេ​ជាមុនសិន​ថា​តើ គេ​មាន វិបត្ដិ យ៉ាង ណាខ្លះ​។ លោកអ្នក​អាច​ដឹង ពី​រឿងរ៉ាវ​ទាំង​នោះបាន តាមរយៈ​កាយវិការ សម្ដីសំដៅ ការ​ស្លៀកពាក់​ជា ដើម​។ មាន​វិធី​៣​បែប​សម្រាប់ ផ្ដល់​កម្លាំង​ចិ​ត្ដ​។​ 

1 . វិធីសាស្ដ្រ​បែប​សាមញ្ញ ៖ វិធី នេះ​សំដៅលើ​ការ​លួងលោម ពាក្យសម្ដី ការផ្ដល់​ជា​ប្រាក់កាស និង​របស់របរ​ជា ដើម​។ ទង្វើ​ទាំងនោះ​ជាការ​បង្ហាញ នូវ​ការយក​ចិ​ត្ដ​ទុកដាក់ រវាង​គ្នា​នឹង​គ្នា​ហើយ ជាការ​លើក​ទឹក​ចិ​ត្ដ​មួយបែប​ដែល លោកអ្នក ឧស្សាហ៍​ឃើញ ញឹកញាប់​។​

2 . វិធីសាស្ដ្រ​ផ្ដល់​ប្រឹក្សា ៖ អ្នកជំនាញ​អាច​សាកសួរ​ពី​ដើមចម​រឿង ឬ​រឿងរ៉ាវ​ទាំងឡាយ​ដែល​ធ្វើឱ្យ​ពិបាក​ចិ​ត្ដ​ដើម្បី ធ្វើការ​ស្គាល់​ចិ​ត្ដរបស់​អ្នក​ជម្ងឺ​ជាមុនសិន​។ ការ​ស្ទាប​ស្ទង់ចិត្ដ​ថ្លើម​នេះ​គឺជា​វិធីសាស្ដ្រ​មួយ​ធ្វើយ៉ាងណា ឱ្យ​អ្នក​ជម្ងឺ បាន​និយាយ នូវ​អ្វីដែល ឈឺចាប់​ចេញមក​ខាងក្រៅ ឱ្យបាន​ធូរស្រាល​មួយកម្រិត​។ លើសពីនេះ​អ្នកជំនាញ​ក៏​អាច រក​មូលហេតុ នៃ​រឿងរ៉ាវ​ទាំងនោះ ដើម្បី​រក​ច្រក ចេញ​សម្រាប់​អ្នក​ជម្ងឺ​ក្នុងការ​ជ្រើសរើស ដោះស្រាយ​បញ្ហា​ដោយ ខ្លួនឯង​។ អ្នកជំនាញ​គ្រាន់តែ​ប្រើ​វិធី សាស្ដ្រ​ត្រជាក់​ក្នុង ការណែនាំ ដោយ​មិន​មានការ​ស្ដី បន្ទោស​អ្នក​ជម្ងឺ​នោះទេ បើទោះបីជា​ដឹងថា​រឿង​នោះ​ជា កំហុស​របស់​អ្នក​ជម្ងឺ យ៉ាងណាក៏ដោយ​។​

3 . វិធីសាស្ដ្រ​វេជ្ជសាស្ដ្រ ៖ ប្រសិន បើ​អ្នក​ជម្ងឺ​មាន​អាការ​ធ្ងន់ធ្ងរ មិនអាច​ប្រើ​វិធី​ពិភាក្សាគ្នា​បាន នោះ​អ្នកជំនាញ អាច​ប្រើ ប្រាស់​ថ្នាំ​សម្រាប់​ទប់ស្កាត់ អារម្មណ៍ ឬក៏​អាច​ដល់​ថ្នាក់​ឆក់​ខ្សែ ភ្លើង​ក៏មាន​ផងដែរ​។​ ​ផលវិបាក​នៃ​ការផ្ដល់​កម្លាំង​ចិ​ត្ដ​ ​បើទោះបីជា​ការផ្ដល់​កម្លាំង​ចិ​ត្ដ​អាចជួយ​ដល់ លោកអ្នក​បាន​ច្រើន​ក៏ ពិតមែន តែ​ក៏​ធ្វើឱ្យ​អ្នកខ្លះ​មាន​បញ្ហា​ផងដែរ ប្រសិនបើ កម្លាំង​ចិ​ត្ដ​នោះ​ផ្ដល់ ទៅ​មិន​សក្ដិសម​នឹង​កាលៈទេសៈ​។

លោកអ្នក​គួរ​គិតថា​តើ​នៅពេលណា ខ្លះ​ដែល លោកអ្នក​ទទួល​កម្លាំង​ចិ​ត្ដ​ពី​អ្នក ដទៃ ដើម្បី​ធ្វើ​អ្វីមួយ​ដែល​ប្រាសចាក​ពី​សីលធម៌​សង្គម​? តើ​លោកអ្នក​អាច​ទទួលបាន ឬទេ​? រីឯ​ចំពោះ​ក្រុមគ្រួសារ​វិញ តើ​អាច​ទទួល យក​ទង្វើ​ទាំងអស់នេះ ឬក៏​យ៉ាងណា​? ​

ដំបូន្មាន​អ្នក​ប្រឹក្សា​ ​

ចំពោះ​លោកអ្នក​ដែល​បាក់ទឹកចិត្ដ ភាគច្រើន​តែងតែ​គិត​អ្វីៗ​ដែល​អាក្រក់ៗ​ច្រើន​។ ដូច្នេះ​លោកអ្នក​គួរ​ព្យាយាម​គិត អ្វីដែល ប្រសើរ​មកវិញ ដើម្បី​ទប់ស្កាត់​នូវ ការធ្លាក់​ទឹក​ចិ​ត្ដ​កាន់តែខ្លាំង​។ ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ផ្លូវ​ចិ​ត្ដ នោះ គួរ​ទៅរក​ការពិភាក្សា​ជា មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ផ្ដល់​ជា​ប្រឹក្សា​មួយ ដ៏​ប្រសើរ​សម្រាប់​លោកអ្នក​។ ក៏​គួរ​រក​អ្នកណា ម្នាក់​សម្រាប់​ពិភាក្សា​នូវ រឿងរ៉ាវ​ទាំងនោះ ផងដែរ ចៀសវាង​កុំ​លាក់ ទុក​តែម្នាក់ឯង ៕ ​

stock-photo

 Tag: ដើមចេកខ្មែរ , khmer banana news 

​ប្រភព healthcambodia

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.