សំណើ​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ និង​សៀមរាប​របស់​សង្គ្រោះ​ជាតិ​មិនទាន់បាន​ចម្លើយ

រហូតមកដល់​ថ្ងៃទី៥ ខែធ្នូ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​នៅឡើយ​ទេ ពី​អជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ចំពោះ​សំណើសុំ​ធ្វើ​មហា​បាតុកម្ម​របស់ខ្លួន នៅ​ថ្ងៃទី១០ ខែ ធ្នូ​ខាងមុខ។ 

លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា  គណបក្ស​លោក​មិនទាន់​ទទួល​បានការ​ឆ្លើយថា​យ៉ាងណា​នៅឡើយ​ទេ ពី​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខេត្តសៀមរាប។ 

យ៉ាងណាក៏ដោយ​លោក ឡុង ឌី​ម៉​ង់ បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ នឹង​កោះហៅ​តំណាង​គណបក្សប្រឆាំង​ចូលមក​ពិភាក្សា​ក្នុងពេលឆាប់ៗខាងមុខនេះ។ គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ​ខាងមុខ ដោយ​មានការ​ដង្ហែ​ក្បួន​ទៅកាន់​មន្ទីរ​រដ្ឋសភា។ 

ដោយឡែក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ គណបក្ស​ប្រឆាំងនឹង​រៀបចំ​មហា​បាតុកម្ម​មួយទៀត​ក្នុង​ខេត្តសៀមរាប ដោយ​ដង្ហែ​ក្បួន​បាតុកម្ម​ពី​ទីលាន​អង្គរ​ឃ្យូ​ង​យូ ទៅកាន់​មុខ​ប្រាសាទអង្គរវត្ត និង​ព្រះអង្គ​ចេក​ព្រះអង្គ​ចម៕

Tag: ដើមចេកខ្មែរ , khmer banana news 
Source : Tmey Tmey 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.