ហុងកុង​ចែចូវ​អង្ករ​ផ្កាម្លិះ​កម្ពុជា​ បន្ទាប់ពី​ទទួល​ឈ្នះ​ជ័យ​លាភី​លេខ​១

ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ជ័យជំនះនៅហុងកុង មានឈ្មោះជាអង្ករឆ្ងាញ់ ហើ​យ​នោះ​ អង្ករផ្កា ម្លិះកម្ពុជាត្រូវបាន ឈ្មួញទិញអង្ករ របស់ហុងកុង ចាប់អារម្មណ៍នឹង មានបំណងចងយកអង្ករផ្កា ម្លិះកម្ពុជាជំនួស អង្ករក្រអូបថៃចរាចរណ៍ នៅលើទីផ្សាររបស់ខ្លួន។

អំនះអំណាងនេះ ធ្វើឡើងនៅទីស្នាក់ការធនាគារ អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៤ខែធ្នូឆ្នាំ ២០១៣ តាមរយៈជំនួប រវាងគណៈប្រតិភូ ហុងកុងជាមួយ សមាគមន៍ អ្នកនាំចេញ អង្កររបស់កម្ពុជា។ លោក ហ៊ុន ឡាក់ អគ្គលេខាធិការ សម្ព័ន្ធអ្នកផលិតស្រូវ និងនាំអង្ករកម្ពុជា បានលើកឡើងថា នេះជាមោទនភាព មួយរបស់ កម្ពុជាបន្ទាប់ពី ជាប់លេខ១ពីរលើកផ្ទួនគ្នាៗ ធ្វើឲ្យអង្ករផ្កាម្លិះកម្ពុជា មានឈ្មោះល្បី និងមានការចាប់អារម្មណ៍ ពីក្រុមហ៊ុនក្នុងទីក្រុង ហុងកុង។

លោកបន្តថា «តាមរយៈជំនួបពិភាក្សា ជាមួយក្រុមហ៊ុនទិញ អង្ករបស់ហុងកុងគេ បានសន្យាថា នឹងនាំយកអង្ករ កម្ពុជាចូលក្នុងទីផ្សារ ហុងកុងដើម្បីចែកចាយ ក្នុងប្រទេសនិង ចែកចាយបន្តទៅកាន់ ទីផ្សារអន្តរជាតិ ហើយយើងនឹងធ្វើការ ទំនាក់ទំនង ជាមួយសម្ព័ន្ធ ស្រូវនិងអង្ករកម្ពុជា ដើម្បីសិក្សានិង សហការក្នុងការ នាំអង្ករចេញ ទៅហុងកុង»។

លោកឲ្យដឹងទៀតថា ក្រុមអ្នករកស៊ី វិស័យស្រូវអង្ករហុងកុង នឹងទស្សនកិច្ចមើល រោងម៉ាស៊ីនកែច្នៃ ស្រូវអង្ករចំនួន ៧ក្នុងប្រទេស កម្ពុជា។ អង្ករក្រអូបកម្ពុជា ក្នុងការប្រកួតប្រជែង គុណភាពអង្ករ និងរសជាតិឆ្ងាញ់ ជាងគេលើពិភពលោក នៅទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅនេះ បានទទួល ជ័យលាភីលេខ១ ហើយនេះជាជ័យលាភី លើកទី២ សម្រាប់អង្ករកម្ពុជា ផងដែរ។ ដោយជ័យលាភីលេខ១ នៅលើកទី១ បានទទួលនៅឆ្នាំ២០១២ ក្នុងការប្រកួត ប្រជែង នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមគ្នារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោកស៊ុន ចាន់ថុល កាលពីពេលថ្មីៗនេះ បានក្រើនរំលឹក ឲ្យសមាគម ម៉ាស៊ីន កិនស្រូវ និងអ្នករកស៊ីលើក វិស័យស្រូវអង្ករ គិតពិចារណា ចុះបញ្ជីការពារម៉ាក ប្រភេទអង្ករផ្កាម្លិះ ដែលទើបទទួល បាន ពានរង្វាន់លេខ១ លើពិភពលោក នាទីក្រុងហុងកុង កាលពីពេលថ្មីៗ។

លោកស៊ុន ចាន់ថុល ក៏បានជំរុញ ឲ្យទប់ស្កាត់ ការលាយ បន្លំប្រភេទអង្ករ និងបន្លំប្រភពអង្ករនាំចេញ ដោយប្រើវិញ្ញាបនប័ត្រ ប្រភពដើមពីកម្ពុជា ដែលនាំឲ្យខូច កេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើទីផ្សារអន្តរជាតិ។

យោងតាមតួលេខ នៃការនាំចេញអង្ករ របស់ក្រុមការងារផ្នែក ស្រូវអង្ករនៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលេខា ធិការដ្ឋានច្រកចេញ ចូលតែមួយ សម្រាប់បំពេញ បែបបទនាំចេញ អង្ករឲ្យ ដឹងថា ១០ខែ ឆ្នាំ២០១៣ កម្ពុជាបាននាំ ចេញអង្ករបាន ២៩៤.១៥៥តោន កើនឡើង ១០០ ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នានៅឆ្នាំ២០១២ មានត្រឹមតែ ១៤៦.២០០តោន៕


Tag: ដើមចេកខ្មែរ , khmer banana news 
ប្រែសំរួលដោយ: អាដា
រ​ក្សា​សិទ្ធិ​គ្រប់​យ៉ាងដោយ​: ភូមិ​អច្ឆរិយៈ
Source : dap-news 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.