តារាចម្រៀង​ចិន បង្ហាញ​រូបភាព​វះកាត់ និង​បូម​យកជាតិ​ខ្លាញ់ដែលជួយឲ្យ​ស្រក់​ទម្ងន់​ឆាប់​រហ័ស​


​ចិន​៖​ថ្មីៗ​នេះ​ដែរ​តារាចម្រៀង​ដែល​មានឈ្មោះ​ថា Cat ដែល​ជា​តារា​ចម្រៀង​របស់​ចិន បានបង្ហាញ​រូបភាព​វះកាត់ និង​ធ្វើ​សន្តិ​សីទ​កាសែត​ពី​ការវះកាត់​យកជាតិ​ខ្លាញ់​ចេញ ។ នាង​បាន​និយាយថា ការវះកាត់​ដោយ​បូម​យក​ជាតិ​ខ្លាញ់​ចេញពី​ក្បាលពោះ ជា​វិធីសាស្ត្រ​ដ៏​លឿន​បំផុត​ដែល​ធ្វើឲ្យ​នាង​ស្រក់​ទម្ងន់​ឆាប់រហ័ស ។

​ក្នុង​ព្រឹ្តត្តិការណ៍​ធ្វើ​សន្និសីទ​កាសែត​ខាង​លើ ក៏​មាន​ម្តាយ​របស់​នាង ចូលរួម​ផង​ដែរ ។ នាង​បាន​បន្តទៀតថា ការវះកាត់​បូម​យកជាតិ​ខ្លាញ់​ពី​ក្បាលពោះ​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​គ្រួសា​របស់​នាង ចំពោះ​ការសម្រេចចិត្ត​វះកាត់​។​ជា​លទ្ធផល​វះកាត់ ជាតិ​ខ្លាញ់​ដែល​បូម​ចេញពី​ក្បាលពោះ​របស់​នាង Cat មាន​រហូតដល់​ទៅ ២ ទៅ ៣ មី​លី​លីត្រ ។​

​តារាចម្រៀង Cat តាំង​ពី​ចូលរួម​កម្មវិធី The Voice of China ក៏​ចាប់ផ្តើម​ល្បី និង​ក៏​បង្ហាញ​អាលប៊ុម​ផ្ទាល់ខ្លួន នៅក្នុង​ទីក្រុង​ប៉េកាំង​កន្លងមក​។​​ដោយ​ឃើញ​រូប​កាយ​ធាតុ​ពេក ដែល​មិន​សាក់​សម​នឹង​ងារ​ជា​តារាចម្រៀង Cat ក៏​សម្រេច​វះកាត់​តែម្តងទៅ​៕​

Tag: ដើមចេកខ្មែរ , khmer banana news 

Source : domneng b

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.