ខេត្តព្រះសីហនុ៖ ផ្ទះវិឡាមួយកន្លែងត្រូវបានសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជួយសង្គ្រោះបានយ៉ាងទាន់ពេលវេលា បន្ទាប់ពីអគ្គីភ័យបានចាប់ផ្តើមឆាបឆេះវិឡាមួយកន្លែងនេះឌោយសារតែ ទុស្សេរខ្សែរភ្លើងចេញពីម៉ាស៊ីនបោកសំលៀកបំពាក់។
តាមការអោយដឹងពីលោក វរៈសេនីយ៍ត្រី ភុល ភ័ស្តា អធិការក្រុងព្រះសីហនុបានអោយដឹងថាអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ត្រង់ចំនុចផ្ទះវិឡាជួលអោយជនបរទេសមួយកន្លែងស្ថិតក្នុងក្រុមទី១៧ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលម្ចាស់នេះមានឈ្មោះ តឹក ងួនភេទ ប្រុសអាយុ ៧០ ឆ្នាំ បានជួលទៅអោយជនជាតិបារាំងជាង១ឆ្នាំមកហើយ។
ប្រភពដ៏ដែលបានបន្តថា អគ្គីភ័យនេះដែរបានបង្ករឡើងដោយសារ ទុស្សេរខ្សែរភ្លើងនៃម៉ាស៊ីនបោក សំលៀកបំពាក់ ដែលជនបរទេសរូបនោះបានដោតភ្លើងជាប់រហូត ទើបកើតជាអណ្តាតភ្លើងហុយផ្សែងផ្អើលអស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ប៉ុន្តែអគ្គីភ័យនេះត្រូវបានរលត់ទៅវិញ តែប៉ុន្មាននាទីក្រោយកើតហេតុតែប៉ុណ្ណោះដោយសារតែមានកំលាំងអន្តរាគមន៏ពីកំលាំងជំនាញនៃការិយាល័យបង្ការ និង ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្នុងយុទ្ឋនាការពន្លត៉អគ្គីភ័យនេះកំលាំងជំនាញបានប្រើប្រាស់ទឹកអស់តែចំនួនមួយឡានតែប៉ុណ្ណោះ។
សូមបញ្ញាក់ផងដែរ ក្រោយកើតហេតុភ្លាមៗនេះដែរម្ចាស់ផ្ទះឈ្មោះ តឹក ងួន ក៏បានមកដល់ផ្ទះកើតហេតុផងដែរ ហើយបានប្រគល់ភារកិច្ចជួសជុលទៅភាគីអ្នកជួល៕ ដោយ សហការី
Tag: ដើមចេកខ្មែរ , khmer banana news
Source : khmerangkor-news

សំគាល:




0 comments: