សមាជិកសភា គណបក្ស ភឿថៃ ស្នើឲ្យមានការ តែងតាំង នាយករដ្ឋមន្រ្តី អន្តរកាល រួចបោះឆ្នោតឡើងវិញ

ថៃ៖ ដើម្បីបន្ថយ កំដៅនយោបាយ នៅក្នុងប្រទេសរបស់ខ្លួន សមាជិកសភាមកពី គណបក្សភឿថៃម្នាក់ បានស្នើឲ្យមានការ កែប្រែមាត្រា ២៩១ នៃរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតឲ្យមានការរដ្ឋាភិបាល បណ្តោះអាសន្នមួយ ដែលត្រូវបានតែងតាំង ពីព្រះបរមរាជវាំង ហើយក្រោយមកទើប រំលាយរដ្ឋសភាចោលតាមក្រោយ មុននឹងរៀបចំការបោះឆ្នោតថ្មីមួយនៅពេលក្រោយ ។ នេះជាការលើកឡើង របស់សមាជិក គណបក្សភឿថៃ មកពីខេត្តឈឿងម៉ៃ លោក Samart Kaewmeechai ដែលបានបញ្ជាក់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣នេះ។

តាមការចុះផ្សាយរបស់ កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍នេះ សមាជិកសភា របស់គណបក្សកំពុងកាន់អំណាចខាងលើ បានបន្តទៀតថា បញ្ហាមិនអាចដោះស្រាយបានឡើយ ដោយផ្អែកលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ ហើយត្រឡប់មកវិញ នូវការតែងតាំងនាយករដ្ឋមន្រ្តីស្តី តាមរយៈព្រះបរមរាជវាំង និងឈានទៅបង្កើតគណៈរដ្ឋមន្រ្តី ជាបណ្តោះអាសន្នមួយ ។

បើតាមសមាជិក រដ្ឋសភារូបនេះ បានបញ្ជាក់ថា វិធីដែលអាចទៅរួចក្នុងដោះស្រាយវិបត្តិ នយោបាយនៅពេលនេះ គឺដំបូងឡើយ ត្រូវធ្វើវិសោធនកម្ម មាត្រា ២៩១ នៃរដ្ឋធម្មនុញ្ញ ហើយនាយករដ្ឋមន្រ្តីស្តីទី (នាយករដ្ឋមន្រ្តីអន្តរកាល) មួយត្រូវបានជ្រើសរើស ពីព្រះមហាក្សត្រ ដោយមិនចាំបាច់បោះឆ្នោត បន្ទាប់មកគឺរំលាយរដ្ឋសភាតែម្តង។

ក្រោយពីរំលាយរដ្ឋសភាហើយ ការរៀបចំបោះឆ្នោតមួយនឹង ត្រូវបានធ្វើឡើង នោះជាការផ្តល់អំណាចដល់ ប្រជាពលរដ្ឋថៃទាំងអស់សម្រាប់ជ្រើសរើសមេដឹកនាំថ្មី ។

តំណាងរាស្រ្តប្រចាំ ខេត្តឈៀងរ៉ៃរូបនេះ បានស្នើឲ្យលោក ស៊ូថេប ថងស៊ូបាន មេដឹកនាំក្រុមបាតុករ បង្កើតគណបក្ស នយោបាយថ្មីមួយ ហើយដាក់សំណើរ សុំឲ្យមានការកែប្រែនូវនីតិវិធីខ្លះ នៃការបោះឆ្នោត ហើយបន្ទាប់មក ប្រជាជន នឹងធ្វើការសម្រេចិត្ត បោះឆ្នោតគាំទ្រគាត់ ក្នុងការបង្កើត រដ្ឋាភិបាលថ្មី ឫមួយយ៉ាងណានោះ៕

Tag: ដើមចេកខ្មែរ , khmer banana news 

Source : dap-news 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.