អត្ថបទចុះផ្សាយនៅថ្ងៃ
04-12-2013,
9:32 am | ដោយ រ៉េន រតនៈ
បើទោះជានៅឯបរទេសក៏ដោយ ប៉ុន្តែអារម្មណ៍របស់លោកកឹម សុខាស្ថិតនៅនឹងបាតុកម្មនៅក្នុងប្រទេស។ លោកកឹម សុខាអំពាវនាវពលរដ្ឋធ្វើបាតុកម្មដោយទូងស្គរ ស៊ីផ្លេឡានម៉ូតូ និងគោះចានស្លាបព្រា។ អ្នកវិភាគសង្គមបានចាត់ទុកថា នេះគឺជាយុទ្ធសាស្ត្រថ្មីរបស់គណបក្សប្រឆាំងមែន ប៉ុន្តែថាវានឹងប្រឈមនឹងបរាជ័យខ្លាំង ប្រសិនបើប្រជាជនមិនធ្វើតាមនោះ។
គណបក្សសង្គ្រោះជាតិ បានបង្ហាញនូវយុទ្ធសាស្ត្រធ្វើបាតុកម្មថ្មីមួយទៀតរបស់ខ្លួន ដែលអ្នកតាមដានសង្គមមួយចំនួននិយាយថា នេះជាវិធីប្លែកៗនៃការតស៊ូមតិ ដែលគេអាចធ្វើបាន។ នៅថ្ងៃទី៣ធ្នូម្សិលមិញ លោក កឹម សុខា បានអំពាវនាវតាមរយៈគណនីយហ្វ៊េសប៊ុករបស់លោក និមន្ត ព្រះសង្ឃអោយទូងស្គរចំនួន៧នាទី អោយអ្នកបើកឡានម៉ូតូស៊ីផ្លេ៧នាទី និងពលរដ្ឋនៅតាមផ្ទះយកចានស្លាព្រាគោះចំនួន៧នាទី នៅរៀងរាល់ម៉ោង៧ព្រឹក និង៧យប់។ លេខ៧ដែលបានតំណាងអោយលេខរៀងរបស់គណបក្សសង្គ្រោះជាតិរបស់លោក នៅក្នុងតារាងបញ្ជីគណបក្សដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតកន្លងមក។ នេះជាយុទ្ធវិធីថ្មីមួយទៀតដែលអនុប្រធានគណបក្សសង្គ្រោះជាតិពន្យល់ថា «គឺដើម្បីបន្តស្វែងរកយុត្តិធម៌អោយម្ចាស់ឆ្នោត»។
ជាយុទ្ធសាស្ត្រនៃការតស៊ូមតិ ដែលគេអាចបញ្ចេញយុទ្ធវិធីប្លែកៗបាន នេះបើតាមលោក កែម ឡី អ្នកវិភាគឯករាជ្យ។ ប៉ុន្តែបើតាមការអះអាងយុទ្ធវិធីបែបនេះ ដែលអាចចៀសវាងការបង្កហិង្សានោះ ក៏អាចប្រឈមនឹងបរាជ័យខ្លះដែរ។ «វាអាចប៉ះពាល់ខ្លះបញ្ហាក្រមសីលធម៌សង្គម។ ក្រុមបញ្ញវន្តគេមិនធ្វើតាមការអំពាវនាវនេះ ដោយគោះស្គរ ស៊ីផ្លេឡានម៉ូតូអ៊ីចឹងទេ។ ប៉ុន្តែ ប្រជាពលរដ្ឋអ្នកឈឺចាប់ខ្លាំង អ្នករងគ្រោះដោយអំពើយុត្តិធម៌ ពួកគេអាចចូលរួមធ្វើ។ ក្រុមចុងក្រោយនេះ អ្វីក៏ពួកគេធ្វើដែរ» នេះជាការអត្ថាធិប្បាយរបស់លោកកែម ឡី។
លោក កឹម សុខា ក៏បានអំពាវនាវផងដែរ ឲ្យពលរដ្ឋចូលរួមជាមួយគណបក្សសង្គ្រោះជាតិរបស់លោកអោយបាន យ៉ាងហោចណាស់៣០ម៉ឺននាក់។
អ្នកតាមដានស្ថានការនយោបាយកម្ពុជាមួយរូបទៀត គឺលោក សុខ ទូច បានព្រមានគណបក្សសង្គ្រោះជាតិអោយកំណត់អោយបានច្បាស់ ប្រធានបទ និងគោលបំណងនៃការតវ៉ា ប្រសិនបើខ្លួនចង់ទទួលជ័យជំនះ៕

Tag: ដើមចេកខ្មែរ , khmer banana news
Source : Tmey Tmey

សំគាល:

0 comments: