ភ្នំពេញ ៖ កម្លាំងនគរបាល អន្ដរាគមន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ នៅ ពេលកំពុងចុះល្បាតតាមដងផ្លូវ បានបង្ក្រាប មុខសញ្ញា ក្រុមបងតូចបងធំ ដែលតែងតែ ធ្វើការអុកឡុកវាយប្លន់យកទ្រព្យសម្បត្ដិ ពីអ្នកដំណើរ នៅក្នុងភូមិច្រេះ សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ដែលកន្លងទៅកម្លាំង សមត្ថកិច្ចមូលដ្ឋាន មិនដែលហ៊ានជាមួយ ក្រុមបងតូចបងធំនេះឡើយ ។
មន្ដ្រីនគរបាល អន្ដរាគមន៍ខណ្ឌសែនសុខ បានឱ្យដឹងថា ដើម្បីបង្កើនសុវត្ថិភាព និងសន្ដិសុខនៅតាម ភូមិឋាន សម្រាប់ប្រជាពលរដ្ឋនោះ អធិការ នគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាឱ្យកម្លាំងនគរបាល អន្ដរាគមន៍របស់ខណ្ឌ ចុះល្បាតតាមភូមិសាស្ដ្រ លុះពេលចុះល្បាត កាលពីវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៣ ស្រាប់តែប្រទះឃើញ ជនបង្កទាំង ៣នាក់ បានធ្វើសកម្មភាពវាយ យកខ្សែក ពីយុវជនម្នាក់ នៅតាមផ្លូវបេតុង ក្នុងភូមិសង្កាត់កើតហេតុខាងលើ ។
មន្ដ្រីនគរបាលដដែលនេះបានបញ្ជាក់ថា ជនបង្កទាំង ៣នាក់ ប្រដាប់ដោយដាវសាំ ម៉ូរ៉ៃ និងបំពង់ទីប រួមមាន ទី១ ឈ្មោះ ឆែម កុម្ភៈ អាយុ ២៦ឆ្នាំ មុខរបរ បោះពុម្ព សៀវភៅ ទី២ ឈ្មោះ ឆែម មីនា ជាប្អូន បង្កើត អាយុ ២៤ឆ្នាំ រស់នៅផ្ទះលេខ ១៣៤ ក្រុមទី ៣ ផ្លូវលំ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី និងជនសង្ស័យទី៣ ឈ្មោះ ចាន់ មករា អាយុ ២០ឆ្នាំ រស់នៅភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ មុខ របរ មិនពិតប្រាកដ ។
ដោយឡែកជនរងគ្រោះវិញ ឈ្មោះ គី រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ផ្ទះសង់ថ្មី ផ្លូវលំ ក្រុម ៤ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជា សិស្សសាលា ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្ដភ័ក្ដិចំនួន២ នាក់ ផ្សេង ទៀត បានធ្វើដំណើរចេញពីផ្ទះរបស់ខ្លួន ដើម្បីទិញបង្អែកឱ្យម្ដាយ លុះពេលធ្វើដំណើរ ដល់ចំណុចកើតហេតុនោះ ស្រាប់តែជន សង្ស័យ ឆែម កុម្ភៈ ក្នុងដៃមានដាវសាំម៉ូរ៉ៃ បានបក់ដៃឱ្យជនរងគ្រោះឈប់ ។ ពេលជន រងគ្រោះឈប់ម៉ូតូ ជនបង្ក ឆែម មីនា ត្រូវ ជាប្អូនបង្កើត បានមកទះកំផ្លៀងជនរងគ្រោះ ចំនួន២ដៃហើយភ្លាមៗនោះ ឈ្មោះ ចាន់ មករា ក្នុងដៃដោយកាន់បំពង់ទីប បានស្ទុះ មកវាយជនរងគ្រោះ បណ្ដាលឱ្យរងរបួស ដៃស្ដាំ ។
បើតាមសមត្ថកិច្ច ក្រោយកើតហេតុជន បង្កទាំង ៣នាក់ បានឆក់យកខ្សែករបស់ ជនរងគ្រោះ ដើម្បីគេចខ្លួន ប៉ុន្ដែ គាប់ជួន នឹងកម្លាំងនគរបាល អន្ដរាគមន៍របស់ខណ្ឌ សែនសុខទៅដល់ ក៏ធ្វើការឃាត់ខ្លួនពួកគេ តែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
Browse: Home
ពត៌មានជាតិ
បង្ក្រាប ក្រុមបងធំ ៣នាក់ តែងតែវាយ យកទ្រព្យសម្បត្ដិ អ្នកធ្វើដំណើរ តាមផ្លូវ នៅសង្កាត់
ភ្នំពេញថ្មី
បង្ក្រាប ក្រុមបងធំ ៣នាក់ តែងតែវាយ យកទ្រព្យសម្បត្ដិ អ្នកធ្វើដំណើរ តាមផ្លូវ នៅសង្កាត់ ភ្នំពេញថ្មី
Tag: ដើមចេកខ្មែរ , khmer banana news
Source : dap-news
Tags: ពត៌មានជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្ន...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែធ្នូ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធចាប់រំលោភនារីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: