ក្រុងប៉ោយប៉ែត ៖ រថយន្តកុងតឺន័រមួយគ្រឿងប្រវែងជិត២០ម៉ែត្រដោយពុំមានដឹកអ្វីសង្ស័យតៃកុងដេកលក់ជ្រុលចង្កូតបុករះដើមពោធិ៍មុខអាស្រមយាយម៉ៅ ពេញទំហឹងបណ្ដាលខ្ទេចផ្នែកមុខ ។ ហេតុការនេះកើតឡើងនៅវេលាម៉ោង២និង៤៥នាទីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចដើមពោធិ៍យាយ ម៉ៅ ស្ថិតក្នុងភូមិអណ្ដូងថ្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយ ប៉ែខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពពីសមត្ថកិច្ចប្រាប់ថា រថយន្តកុងទីន័រដែលបុក ដើមពោធិ៍ មុខអាស្រមយាយម៉ៅ បណ្ដាលអោយរថយន្តកុងតឺន័រខូចខាតខាងស្ដាំផ្នែកមុខស្ទើរទាំងស្រុងមានប្រវែងជិត២០ម៉ែត្រ ម៉ាកនីសាន់ ពណ៌ត្រូយចេកលាយសចង្កូតស្ដាំ ពាក់ស្លាកលេខ ព្រះសីហនុ ៣A.1328 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ជារបស់ក្រុមត្បូងពេជ្រ បណ្ដាលអោយអ្នកបើកបររងរបួសស្រាល ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចចូលក្រុងប៉ោយប៉ែតលុះកមដល់កន្លែងកើតហេតុសង្ស័យតៃកុងរថយន្តខាងលើស្ទើភ្លើង ដេកលក់ក៏រេចង្កូតធ្លាក់ផ្លូវបុកដើមពោធិ៍ មុខអាស្រមយាយម៉ៅ តែសំណាងល្អមិនបង្ករអោយអ្នករស់នៅក្បែរនោះគ្មានរបួស ។
ប្រភពបន្តថា រយន្តបង្ករខាងលើបានបុកផ្ទបជាប់ដើមពោធិ៍ ប៉ុន្តែមិនបានជ្រុលមកបុកខ្ទមអ្នកស្រុកនៅក្បែរនោះឡើយនៅកន្លែងកើតហេតុនោះបើសិនជាកើតនៅពេលថ្ងៃវិញប្រហែលជាមានអ្នករបូសនិងស្លាប់មិនស្ទើរដែរពីព្រោះកន្លែងកើតហេតុមានប្រជាពលរដ្ឋគោរពបូជាសូមសេចក្ដីសុខជាច្រើន ។ នៅកន្លែងកើតហេតុគេឃើញស្លឹកពោធិ៍ជ្រុះរាយពេញផ្លូវជាតិក្រោយហេតុការណ៍សមត្ថកិច្ចក្រុងប៉ោយប៉ែតវាស់វែងធ្វើកំណត់ហេតុយករថយន្តមកអធិការក្រុងដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ប្រពភពីពលរដ្ឋកន្លែងកើតហេតុប្រាបថា អ្នកបើកបរមានវ័យក្មេងអាយុប្រហែលជា១៥ទៅ១៦ឆ្នាំតែប៉ុណ្ណោះហើយជាព្រូរថយន្តផងមិនមែនជាតៃកុង ចំណែកខាងក្រុមហ៊ុនពុំអាចសំការបំភ្លឺបានឡើយពីព្រោះគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។ ដោយ ដំរីធំ
Tag: ដើមចេកខ្មែរ , khmer banana news
Source : khmerangkor-news.com

សំគាល:




0 comments: