សមត្ថកិច្ច កំពុងបន្ដ ស្រាវជ្រាវករណី ប្រទះឃើញសព ប្រធានការិយា ល័យបំភ័ន្ដ អក្ខរខេត្ដព្រៃវែង អណ្ដែតក្នុងទឹកទន្លេ

ស្វាយរៀង ៖ រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣នេះ កម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្ដស្វាយរៀង សហការជា មួយកម្លាំង នគរបាល ព្រហ្មទណ្ឌ ខេត្ដព្រៃវែង បាននឹងកំពុងបន្ដ ធ្វើការស្រាវជ្រាវ បន្ដទៀត ចំពោះករណីប្រទះឃើញសព នាយការិយាល័យនគរបាល បំភ័ន្ដអក្ខរ នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង អណ្ដែតក្នុងទឹកទន្លេកំពង់ត្រាច ស្រុករមាស ហែក ខេត្ដស្វាយរៀង ថាតើជាអំពើឃាតកម្ម ឬមួយជាអំពើអត្ដឃាតដោយខ្លួនឯង ។ 

មន្ដ្រីនគរបាលព្រហ្មទណ្ឌម្នាក់ នៅខេត្ដ ព្រៃវែង បានរៀបរាប់ពីដំណើររឿងថា កាល ពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលគេប្រទះឃើញសព លោកកែ ប៊ុនធឿន អាយុ៥០ឆ្នាំ មានតួនាទី ជានាយការិយាល័យបំភ័ន្ដអក្ខរ នៃស្នងការ ដ្ឋាននគរបាលខេត្ដព្រៃវែង អណ្ដែតក្នុងទឹក ទន្លេកំពង់ត្រាច ក្នុងភូមិ-ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ដស្វាយរៀង មានច្រវ៉ាក់ ចាក់ជើងខាងឆ្វេង ដោយមេសោភ្ជាប់ទៅនឹងចង្កឹះលេខរបស់ម៉ូតូ ។ 

ក្រោយពីទទួលបានព័ត៌មានប្រទះឃើញសពមន្ដ្រីនគរបាល ពាក់ស័ក្ដិ៤កន្លះរូបនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការ និងកម្លាំង នគរបាលផ្នែកព្រហ្មទណ្ឌខេត្ដព្រៃវែង ដឹកនាំ ចុះទៅសហការ ដោយលោកសេង សុភក្ដិ ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ ខេត្ដព្រៃវែង បាននាំគ្នាបើកការស្រាវជ្រាវ ចំពោះករណីនេះ ជាអំពើឃាតកម្ម ឬមួយជា អំពើអត្ដឃាត ។ 

សេចក្ដីរាយការណ៍ពីមន្ដ្រីនគរបាលខាង លើ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរង គ្រោះ ដោយសារតែមានជំងឺក្នុងខ្លួន បានសុំ ច្បាប់ថ្នាក់ដឹកនាំនគរបាល ខេត្ដព្រៃវែង ដើម្បីធ្វើដំណើរមកស្រុកកំណើត ព្យាបាល ប៉ុន្ដែពេលមកដល់ស្រុកកំណើតនោះ ស្រាប់តែមានរឿងយ៉ាងដូច្នេះតែម្ដង ។ 

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែលនេះ បានបន្ដថា ក្រោយពីសមត្ថកិច្ចបានស្រង់ សពជនរងគ្រោះពីក្នុងទន្លេ ពិនិត្យមើលរួចមក មិនឃើញមានស្លាកស្នាមអ្វី នៅលើសពជនរងគ្រោះនោះឡើយ ក្រៅតែពីឃើញច្រវាក់ ចាក់សោនិងជើងឆ្វេងភ្ជាប់ចង្កឹះលេខម៉ូតូ និងក្រមាចងនឹងចង្កេះភ្ជាប់នឹងម៉ូតូ ។​ 

យ៉ាងណាក៏ដោយ បើទោះបីពុំមានភស្ដុ តាងពិតប្រាកដត្រូវបានបង្ហាញស្លាប់ដោយសារមូលហេតុអ្វីនោះ ប៉ុន្ដែនៅពេលនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដស្វាយរៀង បាននឹងកំពុងបន្ដស៊ើបអង្កេត ។ 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀត ថា សូម្បីីតែប្រពន្ធរបស់ជនរងគ្រោះ ក៏មានជំងឺរ៉ាំរ៉ៃផងដែរ ដូច្នេះប្រភពខ្លះសន្និ ដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារអត្ដឃាត ព្រោះតែជំងឺរួមរិត គ្មានថ្ងៃមើលជា៕


Tag: ដើមចេកខ្មែរ , khmer banana news 
ប្រែសំរួលដោយ: អាដា
រ​ក្សា​សិទ្ធិ​គ្រប់​យ៉ាងដោយ​: ភូមិ​អច្ឆរិយៈ
ប្រភព​អត្ត​បទៈ dap

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.