រកឃើញ ទីក្រុងចំណាស់ ដែលមានអាយុកាល រហូតដល់ ៤៥០០ឆ្នាំ នៅភាគខាងកើត ប្រទេសចិន

ហ៊ឹហ្វី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ថា ស្ថិតនៅភាគខាងកើត នៃប្រទេសចិន នៅខេត្តអានអ៊ី ក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា បានរកឃើញ ទីក្រុងចំណាស់ មួយដែលមាន អាយុកាលប្រមាណ ៤៥០០ឆ្នាំមកហើយ ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wuhan University បានឲ្យដឹងថា ពួកគេបានរកឃើញផ្ទះជាច្រើនខ្នង ដែលបន្សល់ ទុកតាំងពីសម័យបុរាណកាល ។ ការរកឃើញនោះអាច ប៉ាន់ប្រមាណបានថា ជាទីក្រុងដ៏ចំណាស់ មួយដែលមានអាយុកាល មិនតិចជាង៤៥០០ឆ្នាំឡើយ ។

តាមការឲ្យដឹងរបស់ក្រុមអ្នកបុរាណវិទ្យាទាំងនោះ ពួកគេអាចប៉ាន់ប្រមាណដឹងថា សំណង់ចាស់ៗដែលរកឃើញ អាចកកើតតាំងពីសម័យស្តេចហាន (ត្រឡប់ទៅ២០០០ឆ្នាំមុនវិញ)។

លោក He Xiaolin សាស្ត្រាចារ្យមកពីសកលវិទ្យាខាង លើបានអះអាងថា "នេះជាការរកឃើញ ដែលចាត់ ទុកជាប្រវត្តិសាស្ត្រ មួយ ដោយផ្តោតសំខាន់លើបរិស្ថាន និងការប្រែប្រួលនៅក្នុង សង្គម" ។

ក្រុមអ្នកស្រាវជា្រវបានបញ្ជាក់ថា សំណង់ចាស់ៗ ត្រូវបានគេរកឃើញជាលើកដំបូង នៅក្នុងឆ្នាំ១៩៨០ តែអំឡុងពេលនោះ គេមិនទាន់ដឹងច្បាស់ និងពិសោធន៍ដឹងអំពីអាយុកាលរបស់ទីក្រុង នេះ ដោយគ្រាន់តែ បញ្ជាក់ថា ជាផ្នែកមួយនៃទីក្រុងធំប៉ុណ្ណោះ តែមកដល់បច្ចុប្បន្ននេះការស្រាវជ្រាវកាន់ទំំនើប ធ្វើឲ្យដឹងច្បាស់ថា វាពិជាទីក្រុងដែលកើតឡើង តាំងពីយូរលង់មកហើយពិត ប្រាកដមែន ៕

Tag: ដើមចេកខ្មែរ , khmer banana news 

Source : dap-news 

 ពត៌មានអន្តរជាតិ , ចំនេះដឹង , ប្លែកៗ 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.