ក្រៅពីពិធីជួបជុំក្នុងខេត្តសៀមរាប គណបក្សសង្គ្រោះជាតិក៏មានគម្រោងដង្ហែក្បួននៅទីក្រុងភ្នំពេញដែរនៅថ្ងៃទី១០ធ្នូខាងមុខនេះ។ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានបក្សប្រឆាំងគ្រោងចូលរួមក្បួនដង្ហែនៅភ្នំពេញពេលព្រឹកមុននឹងចូលរួមពិធីជួបជុំនៅខេត្តសៀមរាប នាពេលរសៀល។ គណបក្សប្រឆាំងក៏គ្រោងដង្ហែក្បួនដែរនៅក្នុងខេត្តសៀមរាប។
ទីបំផុតទៅ គណបក្សសង្គ្រោះជាតិបានសម្រេចរៀបចំពិធីដល់ទៅពីរក្នុងថ្ងៃតែមួយគឺថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខាងមុខនេះ។ គណបក្សនេះគ្រោងរៀបចំក្បួនដង្ហែក្បួនដ៏ធំមួយនៅទីក្រុងភ្នំពេញនៅពេលព្រឹក និងពិធីជួបជុំធំមួយទៀតនៅខេត្តសៀមរាបនៅពេលរសៀល។
លោក យ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក គឹម សុខា នឹងចូលរួមពិធីដង្ហែក្បួននៅភ្នំពេញនៅពេលព្រឹកមុននឹងទៅចូលរួមពិធីមួយទៀតនៅខេត្តសៀមរាបនៅពេលរសៀល។
យោងតាមសេចក្តីជូនដំណឹង នៅភ្នំពេញ ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិនឹងចេញពីទីតាំងបីខុសគ្នា៖ ក្បួនទី១ចេញពីទីស្នាក់ការគណបក្សនៅក្នុងសង្កាត់ចាក់អង្រែ ក្បួនទី២ចេញពីចំណុចស្ពានអាកាសពេទ្យព្រះសង្ឃ និងក្បួនទី៣ចេញពីខណ្ឌឬស្សីកែវ។ ក្បួនទាំងបីនឹងជួបគ្នានៅមុខមន្ទីររដ្ឋសភាជាតិ។ ពិធីនេះត្រូវបានគេពន្យល់ថា មានគោលដៅទាមទារឲ្យមានការគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា។ មនុស្សរាប់ម៉ឺននាក់ត្រូវគេប្រកាសថានឹងចូលរួមក្នុងពិធីនោះ។
នៅឯខេត្តសៀមរាប ពិធីជួបជុំគ្រោងនឹងធ្វើនៅឯបូរីអង្គរឃ្យុងយូ។ ពិធីនេះគឺជាការអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិផង និងដើម្បីឲ្យពលរដ្ឋសម្តែងមតិផង។ គណបក្សសង្គ្រោះជាតិក៏គ្រោងដង្ហែក្បួនទៅកាន់ប្រាសាទអង្គរវត្តផងដែរ។ នេះបើយោងតាមលោក យ៉ែម ប៉ុញ្ញឬទ្ធិ។ យ៉ាងណាក៏ដោយ គណបក្សនេះក៏ត្រូវពិភាក្សាជាមួយអាជ្ញាធរដែនដីដើម្បីសម្របសម្រួលជាមុន។
បើយោងតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ រហូតមកទល់ថ្ងៃនេះ នៅមិនទាន់មានការពិភាក្សាគ្នារវាងតំណាងគណបក្សជាមួយអាជ្ញាធររាជធានីភ្នំពេញនៅឡើយទេ។ យ៉ាងណាក៏ដោយ បើតាមទម្លាប់ ទោះជាអាជ្ញាធរមិនអនុញ្ញាតក៏គណបក្សប្រឆាំងនៅតែប្រារព្ធពិធីដូចការគ្រោងទុកដដែល៕
គណបក្សសង្គ្រោះជាតិប្រារព្ធពិធីធំៗពីរនៅថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ
Tag: ដើមចេកខ្មែរ , khmer banana news
Source : rfi
Tags: នយោបាយ, ពត៌មានជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្ន...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែធ្នូ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធចាប់រំលោភនារីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: