រដូវកាលធ្លាក់ខ្យល់នេះ ជាពេលដែលអ្នកប្រម៉ាញ់ និង ដើរចាប់សត្វ មានការមមាញឹក នឹង ការទាក់យកសត្វកណ្ដុរ ដែលជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសារ សំរាប់ប្រជាជនវៀតណាម។
ភោជនីយដ្ឋាន តូច ធំ ទាំងហាងទាំងឡាយនៅតាមផ្សារនានា ក្នុងទីក្រុង ហាណូយ បានបំរើជូននូវ មុខម្ហូបពិសេសសំរាប់រដូវនេះ គឺសាច់កណ្ដុរអាំង ឬ ដុត។
សាច់កណ្តុមួយគីឡូក្រាម ត្រូវបានគេអោយតំលៃខ្ពស់ រហូតដល់ទៅ៥ដុល្លារ ទើបប្រជាជនទាំងនោះ អោយតែរដូវលិចទឹក ឬ ច្រូត ពួកគេតែងតែ ដើររកចាប់កណ្ដុរ ទាំងនោះយកមកស្ងោរ បោចរោម និង ធ្វើយ៉ាងស្អាតដើម្បីលក់ យកប្រាក់កំរៃ។
ដោយសារតែ សាច់កណ្ដុរអាំង មានឳជារសឆ្ងាញ់ពិសារ ទើប ម្ហូបពិសេស មួយមុខនេះ ទទួលបានការចាប់អារម្មណ៍ និងពេញនិយម សំរាប់ប្រជាជនវៀតណាម។
តើប្រិយមិត្តណា ហ៊ានទទួលទាន សាច់កណ្ដុរអាំងនេះទេ?
Tag: ដើមចេកខ្មែរ , khmer banana news
ប្រភព៖ ដេលីម៉េល
ដោយ CT khmerload

សំគាល:




0 comments: