ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ករណី​នាំ​ស្រី​ក្រមុំ​ចំនួន​៤​នាក់​ទៅ​លក់​ព្រហ្មចារី នៅ​សណ្ឋាគារ​ឡាក់​គី​ស្ដារ​

​ភ្នំពេញ៖ កាលពី​ វេលា​ម៉ោង​១ និង​២៥​នាទី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ ទាក់ទិន​ករណី ដែល​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​ប៉ូលិស​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រព្រឹត្តិ​អំពើ​សញ្ជារកម្ម តាមរយៈ​ការអូសទាញ ក្មេងស្រី​យកទៅលក់​ព្រហ្មចារី និង​ឲ្យ​ភ្ញៀវ​រួមភេទ និង​បាន​អញ្ជើញ ស្ត្រី​រងគ្រោះ​ចំនួន ៤​នាក់មក​ធ្វើការ​សាកសួរ នៅ​ការិយាល័យ​ផងដែរ​។​ ​ 
ប្រព​ភ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ត្រូវ​កម្លាំង​នគរ​បានធ្វើការ​ឃាត់ខ្លួន​នេះ មានឈ្មោះ ង្វៀន ធី​កាំ​សៀង ហៅ សៀង អាយុ ២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ មុខរបរ​ម៉ាស្សា​។ ចំណែក​ក្មេងស្រី រងគ្រោះ​ចំនួន ៤​នាក់​ដែលជា​ជនជាតិ វៀតណាម​ដែរនោះ រួមមាន ទី​១-​ឈ្មោះ យ៉ ធី​វិ​ន​ញី ភេទ​ស្រី អាយុ ១៣​ឆ្នាំ ទី​២-​ឈ្មោះ ឌិន ឌី​ហឿង ហៅ​ហឿង អាយុ ១៦​ឆ្នាំ ទី​៣-​ឈ្មោះ ហ្វៀ​ង ធី​ហ្វៀ​ង ហៅ​ធី អាយុ ១៦​ឆ្នាំ និង​ទី​៤-​ឈ្មោះ ង្វៀង ធី​កែវ ហៅ​យ៉ាង អាយុ ១៦​ឆ្នាំ​។​ ​ចំណែក​ស្ត្រី​ដែលជា​ជនរងគ្រោះ​ទាំង ៤​រូប បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ពួកនាង​និង​ស្ត្រី​ឈ្មោះ សៀង បាន​ស្គាល់គ្នា ហើយ​ក្រោយមក​ឈ្មោះ សៀង បាន​នាំ​ពួកនាង ទៅ​លក់​ព្រហ្មចារី និង​ទៅ​ដេក​ជាមួយ​ភ្ញៀវ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​។ 
លុះ​នៅ​ថ្ងៃកើតហេតុ​ឈ្មោះ សៀង បានមក​ដេក​ជាមួយ​ភ្ញៀវ​ទៀត តែ​ពេល​ជិះ​រ៉ឺម៉ក​មកដល់ មុខ​សណ្ឋាគារ ហើយ​កំពុង​អង្គុយ រង់ចាំ​ភ្ញៀវ​ក៏ត្រូវ​សមត្ថកិច្ច​ចា ប់​ខ្លួន​តែម្ដង​។​ ​ 
តាម​ចម្លើយសារភាព របស់​ស្ត្រី​ឈ្មោះ ង្វៀង ធី​កាំ​សៀង ហៅ សៀង បាន​ឲ្យ​ដឹងថា ខ្លួន​ធ្វើការ​នៅ​នៅ​ហាង​ម៉ាស្សា​សូល បាន​រយៈពេល ២​ឆ្នាំ​មកហើយ ដោយបាន​ស្គាល់​ក្មេងស្រីៗ ដែល​រស់នៅ​ក្បែរ​គ្នា និង​ធ្វើការ​ជាមួយគ្នា ដូចជា​ឈ្មោះ វៀង​, ឈ្មោះ ញី , ឈ្មោះ ហឿង និង ឈ្មោះ យ៉ាង ហើយ​ខ្លួន​បាន​ឲ្យ លេខ​ទូរស័ព្ទ​ទៅ​ភ្ញៀវ លុះ​ពេល​ភ្ញៀវ​ត្រូវការ រក​ស្រីៗ​ទៅ​ដេក​ជាមួយ​ខ្លួន​បាន​សួរ​ក្មេងៗ​ទាំងនោះ​។​ ​បើ​ពួកគេ​ព្រមទៅ​ដេក​ជាមួយ​ភ្ញៀវ ឈ្មោះ ង្វៀង ធី​កាំ​សៀង នឹង​នាំទៅ ដោយ​ឲ្យ​ប្រាក់​ចំនួន​១០០​ទៅ​១៥០ ដុល្លារ​ក្នុង​ម្នាក់​ពេល​រួមភេទ​ម្ដងៗ​។ 
ខណៈពេល​នាំ​ក្មេងស្រីៗ​ទៅ​ឲ្យ​ភ្ញៀវ ជួនកាល​សង្សារ​ខ្លួន​ឈ្មោះ លោង ជា​អ្នក​នាំទៅ ហើយ​ជួនកាល​ខ្លួន​ជា​អ្នក​នាំទៅ ហើយ​ចុងក្រោយ​បាន​នាំ​នាងៗ ទៅ​ជួប​ភ្ញៀវ​នៅមុខ សណ្ឋាគារ​ឡាក់​គី​ស្ដារ លុះ​មកដល់​មុខ​សណ្ឋាគារ រង់ចាំ​មួយសន្ទុះ ក៏ត្រូវ​ប៉ូលិស​នាំមក​សាកសួរ​តែម្ដង​។ 
​ បច្ចុ​ប្បន្ន​ស្រ្តីជា​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុ​លាការ៕ 
1392

Tag: ដើមចេកខ្មែរ , khmer banana news 
ប្រភពពី Khmerangkor-news.com

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.