ខ្ញុង បង្ក​ការភ្ញាក់ផ្អើល ក្រោយ​បង្ហាញ​វត្តមាន​ជាមួយ​រថយន្ត​ទំនើប​និង​មាន​អ្នកបើកបរ​

ភ្នំពេញ: ​ការបង្ហាញ​វត្តមាន​របស់​តារាកំ​ប្លែង​ស្រី​សម្លេង​ស្រួយ​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ជាមួយនឹង​រថយន្ត​ទំនើប ម៉ាក​លុច​ស៊ី​ស ៤៧០ ជាមួយ​អ្នកបើកបរ​ផង​នោះ បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នកសិល្បៈ​ជាច្រើន ដែល​បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី ដំណើរការ ថត​ខ្សែភាពយន្ត​រឿង “ ក្រឡ​អីហ្នឹង ” កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣​។​ 

ការភ្ញាក់ផ្អើល​នេះ​ត្រូវបាន​អ្នក​មេម៉ាយ​កូន​មួយ នាង ខ្ញុង បកស្រាយ​ថា រថយន្ត​ទំនើប​ម៉ាក​លុច​ស៊ី​ស ៤៧០ នេះ មិនមែនជា​របស់​នាង​ទេ ហើយ​នាង​ក៏​មិនទាន់មាន​សមត្ថភាពរ​ហូត​ដល់​ថ្នាក់​ជួល​អ្នកបើកបរ​អោយ​ដែរ​។​ 

តារាក​ំប្លែង​មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​រូបនេះ​អះអាងថា រថយន្ត​ទំនើប​ដែល​នាង​យកមក​ធ្វើដំណើរ​ចូលរួម ក្នុង​កម្មវិធី​ក្រុង​ពាលី​ដំណើរ ការថត​ខ្សែភាពយន្ត​រឿង “​ក្រឡ​អីហ្នឹង​” របស់​ផលិតកម្ម LD នាពេលនេះ​គឺជា​កម្ម​សិទ្ធ​របស់លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ ដែលជា​អ្នកគ្រប់គ្រង និង​ផលិត​កម្មវិធី​នៅក្នុង​ទូរទស្សន៍ CTN​។​ 

នាង ខ្ញុង បានបញ្ជាក់​អំពី​មូលហេតុ ដោយសារតែ​ថ្ងៃនេះ​ដៃគូ​សម្តែង​របស់​នាង​ដូចជា​នាយ ពែ​កមី ដែល​តែងតែ​ទៅណា​មក​ណា ជាមួយគ្នា មានការ​ងារ​ជាប់រវល់ ទើប​ធ្វើអោយ​នាង​មិនមាន​មធ្យោបាយ​ធ្វើដំណើរ​។ នាង​បន្ថែមថា “​ដោយ​យល់ឃើញ​ពី​ការលំបាក​របស់ខ្ញុំ​ទើប​លោកតា វ៉ិ​ច​ទ័​រ អោយ​អ្នកបើកបរ​រថយន្តរ​បស់​លោក​ជូន​ខ្ញុំ​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ដូច្នេះ​សូមកុំ​យល់ច្រឡំ​ថា រថយន្ត​ទំនើប​នេះ​ជា​របស់​នាង គឺជា​របស់​លោកតា វ៉ិ​ច​ទ័​រ ទេ​”​។​ 

ទន្ទឹមនឹង​ការបង្ហាញ​នូវ​រថយន្ត​ទំនើប​បង្ក​អោយ​ភ្ញាក់ផ្អើល​នាពេលនេះ​តារាក​ំប្លែង​សំដី​ហូរ​ដូច​ទឹក​រូបនេះ​ក៏មាន​គម្រោង​នឹងធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី របស់ខ្លួន​ដែលមាន​ទីតាំង​នៅក្នុង​បុរី​ពិភពថ្មី​គៀក​និង​ផ្ទះ​របស់​តារាក​ម្លែ​ង​រួម​ក្រុម គឺ​នាយ ពែ​កមី ដែល​គេហដ្ឋាន​ជា​ផ្ទះល្វែង​នេះ គឺជា​ការរៀបចំ​អោយ​ពី​សំណាក់​ម្ចាស់​សំអាងការ​គូ​ប៊ូ​តា​។​ 

តាម​ការរំពឹងទុក​តា​រាក​ំប្លែង​មេម៉ាយ​ចាយ​សម្រស់​រូបនេះ​គ្រោង​នឹង​រៀបចំ​នូវ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នេះ​ក្នុងអំឡុងពេល​២​ទៅ​៣​ខែ​ខាងមុខ ក្នុងពេលដែល​នាង​ស្ថិតនៅក្នុង​ការរង់ចាំ​ពី​ថៅកែ​ហាង​សំអាងការ​គូ​ប៊ូ​តា​មកពី​បរទេស​ដើម្បី​ចូលរួម​៕​ 


Tag: ដើមចេកខ្មែរ , khmer banana news 
ប្រភព​អត្ត​បទៈ cen

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.