ចាប់ខ្លួន​បុរស​បីនាក់​សង្ស័យ រំលោភ​សេពសន្ថវៈ​នារី​ម្នាក់​ជា​ក្រុម​

ដោយ : សូផុន (ថ្ងៃទី 4 ធ្នូ 2013 06:41:PM)
Dsc_8904
 ជនសង្ស័យ​ទាំង​៣​នាក់ ពាក់ព័ន្ធ​ចាប់រំលោភ​នារី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​នៅ​ថ្ងៃទី​៤​ខែធ្នូ​នេះ​។ ចំណែក​ជនល្មើស​៧​នាក់ ដែល​រត់គេចខ្លួន ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​។​

​ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​១០​នាក់ ពាក់ព័ន្ធ​ចាប់រំលោភ​នារី​ម្នាក់ ត្រូវបាន​កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ម៉ាឡៃ និង​ស្នាក់ការ​៩៩៩ ចាប់​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​២៩ វិច្ឆិកា ២០១៣ វេលា​ម៉ោង​១០​នៅក្នុង​ភូមិសាស្ត្រ​បរិវេណ​សាលាបឋមសិក្សា​ត្មាត​ពង ស្ថិត​ក្នុងភូមិ​ប៉ោយចារ ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក ឱ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានអោយដឹងថា ការចាប់​ជនសង្ស័យ​បាន​៣​នាក់​មានឈ្មោះ រិ​ទ្ធ សុភាព ហៅ​ធា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ២. យូ​ន ពុទ្ធិ​សែន ហៅ​ក្រឹម ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ៣.​ញឹម ធ្នូ ហៅ​នូ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ។​អ្នក​ទាំង​៣​នេះ​បានរស់នៅ​ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ និង​បក្ខពួក​៧​នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​

​លោក ឱ​បូ​រិន្ទ បាន​បន្តទៀតថា​: ជនសង្ស័យ​ទាំង​៣​បាន​សារភាព នៅមុខ​សមត្ថកិច្ច​ថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ទៅលើ​នារី​រងគ្រោះ ដោយ​ចាប់រំលោភ​ម្ដងម្នាក់ៗ​ហើយក៏​គេចខ្លួន​ទៅ​ប្រទេស​ថៃ​១​រយៈពេល​ខ្លី​៕​
ជនសង្ស័យ​ទាំង​៣​នាក់ ពាក់ព័ន្ធ​ចាប់រំលោភ​នារី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត

Tag: ដើមចេកខ្មែរ , khmer banana news 
Source : dap-news




សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.