(អត្ថបទចុះផ្សាយនៅថ្ងៃ
04-12-2013,
9:06 am) | ដោយ ថ្មីៗ
ចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៣ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ (CAAir) នឹងចាប់ដំណើរការជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងសៀងហៃ។ ជើងហោះហើរថ្មីនេះនឹងតភ្ជាប់ពីទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបឆ្ពោះទៅកាន់ទីក្រុងសៀងហៃដែលបានបង្ហាញពីភាពប្រសើរឡើងនៃសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសចិន។
ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ បានជោគជ័យជាមួយនឹងដំណើរការជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនពីសៀមរាបឆ្ពោះទៅកាន់គ្វាងចូវ ប្រទេសចិន កាលពីថ្ងៃទី ២៦ ខែ កញ្ញា ក្នុងឆ្នាំនេះ។ ជាមួយនឹងជោគជ័យនេះ ជើងហោះហើរទៅកានទីក្រុងសៀងហៃនេះគឺឈរលើការការប្រម៉ើលមើលអំពីសន្ទុះភ្ញៀវទេសចរណ៌ និងពាណិជ្ជកម្មជនជាតិចិនដ៏សន្ធឹកសន្ធាប់ដែលនឹងហូរចូលមកក្នុងប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ កាលពីប្រាំបីខែមុនក្នុងឆ្នាំ២០១៣ ភ្ញៀវទេសចរជនជាតិចិន ចូលមកមានរហូតដល់ ៣០៥.៥៤៩ នាក់ ហើយចំនួននេះគឺឈរនៅលំដាប់ទីពីរបន្ទាប់ពី ភ្ញៀវទេសចរវៀតណាម។
ក្រុមហ៊ុនដំណើរការជើងហើរហោះឆ្ពោះទៅកាន់ទីក្រុង សៀងហៃចំនួន ៦ ជើងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ អេ៣២១ ហើយការដំណើរមួយជើងៗ ចំណាយពេលត្រឹមតែ ៣ ម៉ោង និង ៣០ នាទី។
ជាមួយនឹងផ្លូវហោះហើរថ្មីស្រឡាងនេះ ក្រុមហ៊ុននឹងពង្រីកផ្លូវហោះហើរអន្តរជាតិរបស់ខ្លួនសរុបទាំងអស់ចំនួនប្រាំបី ផ្លូវដោយភ្ជាប់ពីភ្នំពេញ និងសៀមរាប ឆ្ពោះទៅកាន់ ទីក្រុងបាងកក ទីក្រុងហាណូយ ទីក្រុងហូជីមីញ ទីក្រុងក្វាងចូវ និងទីក្រុងសៀងហៃ។ ក្រៅពីជើងហោះហើរអន្តរជាតិ ក្រុមហ៊ុនមានជើងហោះហើរក្នុងស្រុកជាច្រើនទៀតដូចជា ទីក្រុងភ្នំពេញ ទីក្រុងសៀមរាប និងក្រុងព្រះសីហនុ។
ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ បានបង្ហាញឲ្យឃើញរួចមកហើយនូវការរីកលូតលាស់យ៉ាងខ្លាំងក្លាជាប្រវតិ្តសាស្ត្ររបស់ខ្លួនក្នុងរយៈពេលបួនឆ្នាំនៃដំណើរការរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការនូវផ្លូវហោះហើរអន្តរជាតិចំនួន បីខ្សែ កាលពីប្រាំមួយខែមុន (ឆ្ពោះទៅកាន់ ទីក្រុងហាណូយ ទីក្រុងបាងកក និងគ្វាងចូវ) ហើយបច្ចុប្បន្ននេះ ទីក្រុងសៀងហៃ។
ការពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នេះ នឹងនាំទៅរកការរីកចំរើនយ៉ាងឆាប់ រហ័យនៃទីផ្សារកម្ពុជា។ ទីផ្សារអ្នកធ្វើដំណើរនៃកម្ពុជាបានកើនឡើងដល់ ១៨,៨ % ក្នុងឆ្នាំ ២០១២ ហើយសម្រាប់ ប្រាំបីខែដំបូងនៃឆ្នាំ ២០១៣ បានកើនដល់ ២,៧ លាននាក់ ។
តាមផែនរបស់ក្រុមហ៊ុន យន្តហោះចំនួន ៦ គ្រឿង (យន្តហោះប្រភេទ Airbus A៣២១ ចំនួន ៣ គ្រឿង និងយន្តហោះប្រភេទ ATR-៧២ ចំនួន ៣ គ្រឿង) និងត្រូវបានបង្កើនក្នុងឆ្នាំ ២០១៥ ឲ្យបានរហូតដល់ ១២ គ្រឿង ដើម្បីបំពេញនូវតម្រូវការរបស់អ្នកដំណើរដែលបានកើនឡើងទាំងជើងហោះហើរអន្តរជាតិ និងជើងហោះហើរក្នុងស្រុក៕

Tag: ដើមចេកខ្មែរ , khmer banana news
Source : Tmey Tmey

សំគាល:

0 comments: