ដោយ : សុផល (ថ្ងៃទី 4 ធ្នូ 2013 04:48:PM)
ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានភ្លាម កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៤ធ្នូនេះ បន្ទាប់ពីពួកគេមានគ្នា២នាក់ធ្វើសកម្មភាពលួចលុយជាង១ពាន់ដុល្លារ ក្នុងហាង Internet យីហោ "បញ្ញាណែត" ស្ថិតនៅផ្លូវសហព័ន្ធរុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែបក្ខពួកជនសង្ស័យម្នាក់ទៀតបានយកលុយរត់ទៅបាត់។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ យឹម រ៉ូហ្សែល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ផ្លែឈើនៅផ្សាស៊ីនជូរីផ្លាហ្សា ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ត្រូវប៉ូលិសឃាត់ខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ ណាង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ជនរងគ្រោះបាននិយាយថា គាត់បានមើលការខុសត្រូវនៅហាង Internet តាំងពីព្រលប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ងងុយដេកមួយភាំង ស្រាប់តែជនល្មើស ២នាក់បើកថតតុលួចលុយអស់ជាង១ពាន់ដុល្លារ រត់ចេញពីហាង ហើយគាត់ភ្ញាក់ទាន់ដេញតាមដោយស្រែកចោរៗ ហើយត្រូវបានសន្តិសុខផ្សារពោធិ៍ចិនតុងស្ទាក់ចាប់បានម្នាក់ ឯបក្ខពួកម្នាក់ទៀតយកលុយគេចខ្លួនបាត់៕

Tag: ដើមចេកខ្មែរ , khmer banana news
Source : cen

សំគាល:

0 comments: