អាល់ប៊ុម​បទ​ចម្រៀង​ជា​ភាសា​ជប៉ុន របស់ក្រុម SHINee លក់​អស់​ជាង ៤ម៉ឺនឌីស ក្នុង​ថ្ងៃ​ដំបូង (Video Inside)

កូរ៉េ៖ តាមប្រភពព័ត៌មានពីគេហទំព័រ Soompi បានឲ្យដឹងថា ក្រុមតារាចម្រៀងប្រុស SHINee ទើបតែចេញអាល់ប៊ុម ចម្រៀងជាភាសាជប៉ុនថ្មី ដែលមានចំណងជើងថា “321” កាលពីថ្ងៃទី ៤ ធ្នូ ម្សិលមិញនេះ។ 

ប្រភពព័ត៌មានបាន ឲ្យដឹងបន្ថែមថា គ្រាន់តែអាល់ប៊ុមថ្មីនេះ ចេញលក់ទីផ្សារភ្លាម អាល់ប៊ុមនេះលក់អស់ជាង ៤២.២១៦ ឌីស ភ្លាមតែម្តង។ 

ថ្មីៗនេះ ក្រុម SHINee កំពុងតែរវល់ផ្សព្វផ្សាយ អាល់ប៊ុមថ្មីរបស់ខ្លួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះដែរ ក្រុម SHINee កំពុងត្រៀម រៀបចំការប្រគំតន្ត្រីពិសេស ដែលមានឈ្មោះ ថា “The Wizard” នៅថ្ងៃទី ២១ ខែធ្នូ នៅ IIsan Kintex ក្នុងប្រទេសកូរ៉េ៕





Tag: ដើមចេកខ្មែរ , khmer banana news 
ប្រែសំរួលដោយ: អាដា
រ​ក្សា​សិទ្ធិ​គ្រប់​យ៉ាងដោយ​: ភូមិ​អច្ឆរិយៈ
ប្រភព​អត្ត​បទៈ loo

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.