ថ្វីបើបច្ចុប្បន្នលោក ជុន ចាន់បុត្រ មានការងារខ្ពស់ជាអនុប្រធានវិទ្យុ អាស៊ីសេរី ហើយក៏ជាអ្នកសម្របសម្រួលដែលសំបូរវោហារសាស្រ្ត ពូកែសួរដេញដោលចាក់ឆ្កិះឆ្កៀល ធ្វើអោយតំណាងរាស្រ្តមកពីគ្រប់គណបក្សនយោបាយស្ទើរឆ្លើយមិនរួចម្តងៗក៏ដោយ ក៏ប៉ុន្តែបើក្រឡេកមើលក្រោយវិញ លោក គឺជាកូនកំព្រាម្នាក់ប៉ុណ្ណោះ ដោយសារតែឪពុកម្តាយបងប្អូន ត្រូវបានរបបអាវខ្មៅសម្លាប់អស់គ្មានសល់។
លោក ជុន ចាន់បុត្រ និងគ្រួសារលោក ជុន ចាន់បុត្រ (ឈ្មោះពិត ហួត វុទ្ធី) កើតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៦២ នៅក្នុងសង្កាត់លេខ៥ មានទីតាំងនៅជិតផ្សារដើមគរក្នុងរាជធានីភ្នំពេញ។ លោកជាកូនទី៣ ក្នុងចំណោមបងប្អូនបង្កើត៥នាក់ ប្រុស៣ ស្រី២ និងមានឪពុកជាមន្រ្តីរាជការក្នុងសម័យសង្គមរាស្រ្តនិយម ហើយម្តាយរបស់លោកជាមេគ្រួសារ ដែលមានទំនួលខុសត្រូវម្នាក់។ ដោយជាប់ឈាមជ័រជាមន្រ្តីរាជការនេះហើយទើបឪពុកលោកត្រូវបានប៉ុលពតសម្លាប់នៅគុកទួលស្លែង អតីតមន្ទីរស-២១ ។
លោកបានរំលឹកប្រវត្តិដ៏ជូចត់ថា ក្រោយពីចាប់កំណើតអាយុបាន៧ឆ្នាំ ពោលគឺនៅឆ្នាំ១៩៦៩ លោក ត្រូវបានឪពុកម្តាយយកទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាស្ទឹងមានជ័យ ប៉ុន្តែរៀនមិនទាន់ បានមួយឆ្នាំចប់ថ្នាក់ទី១ត្រឹមត្រូវផង ប្រទេសជាតិត្រូវបានផ្លាស់ប្តូរពីសម័យសង្គមរាស្រ្តនិយម ទៅជា របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល។ លោកថាក្នុងវ័យជាកុមាររបស់លោក លោកមិនដែលស្គាល់អ្វី ក្រៅពីក្រុងភ្នំពេញមួយក្រវេចនេះទេ ព្រោះថាសម័យនោះនៅភាគខាងកើតទន្លេមេគង្គ ជាកន្លែងកាន់កាប់ដោយខ្មែរក្រហម នៅពោធ៏ចិនតុង នៅគីឡូម៉ែត្រលេខ៧ ឬស្សីកែវ ក៏សុទ្ឋតែជាតំបន់ដែលខ្មែរក្រហមព័ទ្ធជិតជុំ។ ស្នូរអាវុធផ្ទុះត្រូវបានគេលឺស្ទើរមិនដាច់ជារៀងរាល់ថ្ងៃ។
ជាអកុសលរហូតដល់ឆ្នាំ១៩៧៥ នៅពេលដែលកម្ពុជាប្តូរទៅជារបបកម្ពុជាប្រជាធិបតេយ្យ ក្រោមរបបអាវខ្មៅខ្មែរក្រហមនោះ ប្រជាជនក្នុងទីក្រុងទាំងមូល ត្រូវបានពួកខ្មែរក្រហមជម្លៀសចេញទៅតាមខេត្តទាំងអស់ក្រោមហេតុផលថា ខ្លាចអាមេរិកកាំងទម្លាក់គ្រាប់បែក។ ដោយឡែកគ្រួសារឪពុកម្តាយរបស់លោកត្រូវបានខ្មែរក្រហម ជម្លៀសទៅរស់នៅស្រុកកំណើត នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទៅដល់ទីនោះមិនទាន់បានមួយខែផង កុមារ ចាន់បុត្រ ត្រូវគេជម្លៀសបន្តទៅរស់នៅជាមួយគ្រួសារបងស្រី នៅក្នុងសហករណ៍មួយនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ រីឯឪពុកម្តាយនិងបងប្អូនដ៏ទៃទៀត ត្រូវខ្មែរក្រហមបញ្ជូនអោយមកធ្វើការនៅឯភ្នំពេញវិញ។
ជិវិតស្ទើរស្លាប់សម័យប៉ុលពត
នៅទីនោះហើយដែលលោកចាន់បុត្រថា គាត់ឆ្លងកាត់ការស្លាប់ម្តងរួចទៅហើយ ដោយអត់អាហារ។ លោករៀបរាប់ថា ពួកយើងត្រូវគេអោយរស់នៅក្នុងរោងរួមប្រក់ស្បូវមួយ ដែលគេខណ្ឌចែកគ្រួសារនីមួយៗដោយស្បូវមួយកណ្ដប។ របបអាហារដែលគេចែកអោយនោះ ជួនកាលមានតែស្រូវស្រងែមួយស្លាបព្រាបាយទុកបុកសម្រាប់ដាំបបរពីរពេលក្នុងមួយថ្ងៃ។ ខ្ញុំនៅចាំរឿងមួយដែលមិនអាចភ្លេចបាន នៅពេលដែលដាច់បាយមែនទែននៅក្នុងឆ្នាំ១៩៧៧ មិត្តភក្រ័របស់ខ្ញុំម្នាក់ដែលមានអាយុជាង១០ឆ្នាំស្របាលគ្នា ដេកស្លាប់ដោយសារអត់បាយ ទន្ទឹមនឹងខ្ញុំ ដោយតែខ័ណ្ឌចែកពីគ្នាតែដោយស្បូវមួយកណ្តបប៉ុណ្ណោះ។
ដោយសារចង់បានរបបអង្កររបស់កូន ម្តាយរបស់មិត្តខ្ញុំនោះ លាក់សពនោះមិនអោយគេដឹង។ ពីរបីថ្ងៃក្រោយមក ដោយធុំក្លិនពេក ទើបខ្ញុំសុំអោយម្តាយរបស់មិត្តដែលស្លាប់នោះ ប្រាប់មេកងខ្មែរក្រហម។ គេក៏យកសពនោះទៅបោះចោលបណ្តែតតាមទឹកទន្លេបាត់ទៅ។ ក្រោយនោះបន្តិច ក៏ដល់វេនខ្ញុំម្តង។ ដោយសារចង់ឆ្ងាញ់មាត់ម្តង ពេលល្ងាចមួយនោះ ដោយរង់ចាំគេមកចែករបបអង្ករយូរពេក ខ្ញុំប្រាប់បងស្រីថា ខ្ញុំសំងំគេងហើយកុំដាស់ហូបបបរអី ពេលព្រឹកស្អែកចាំហូបសរុបម្តង ដោយគិតថាដេកលក់អោយបាត់ឃ្លាន។ ប៉ុន្តែដោយខ្សោយនិងខ្សោះជាតិបាយខ្លាំងពេក នៅពេលទាបភ្លឺខ្ញុំក៏ចាប់ផ្តើមរឹងថ្គាម លែងដកដង្ហើមចូលបាន ហើយដកចង្ការមាន់រកខ្យល់ស្លាប់។ បងស្រីខ្ញុំដឹងទាន់ ក៏ចាប់បញ្រ្ចកទឹកបបរ ទើបមានកំលាំងដឹងខ្លួន រស់ឡើងវិញសារជាថ្មី។
ក្រោយពីដាច់ពីរបបប៉ុលពត
ក្រោយមកទៀតជិតដល់ពេលដាច់ របបប៉ុលពត បងថ្លៃខ្ញុំក៏បានស្លាប់ដោយសារអត់បាយ។ បន្ទាប់មកបងស្រីខ្ញុំក៏ស្លាប់ចោលទៀត។ រហូតដល់កងរំដោះចូលមក នៅឆ្នាំ១៩៧៩ ខ្ញុំបានដើរថ្មើជើងពីបាត់ដំបងមកខេត្តសៀមរាប។ រួចក៏បន្តដំណើរចូលមកដល់ក្រុងភ្នំពេញដោយក្តីសង្ឃឹមថានឹងបានជួបឪពុកម្តាយបងប្អូនដែលខ្មែរក្រហម ថាយកមកអោយធ្វើការនៅភ្នំពេញនោះ។ បេសកកម្មចំបងរបស់ខ្ញុំនាពេលនោះ គឺស្វែងរកគ្រួសារ។ ព្រឹកឡើងខ្ញុំរៀបចំខ្លួនចេញទៅចាំមើលរកឪពុកម្តាយបងប្អូនតាមគ្រប់ច្រកចូលភ្នំពេញ។ ថ្ងៃខ្លះទៅចាំច្រកពោធិចិនតុង ពេលខ្លះទៅចាំនៅច្រកឬស្សីកែវ ផ្លូវជាតិលេខប្រាំ ពេលខ្លះច្រកតាខ្មៅ ខេត្តកណ្តាល ហើយសង្ឃឹមថានឹងឃើញពួកគាត់។ ថ្ងៃទីមួយមិនឃើញ សង្ឃឹមថាស្អែកថ្មីអាចនឹងបានជួប។ ខ្ញុំសំលឹងទន្ទឹងរកមើលក្រុមគ្រួសារអស់រយៈពេល៤-៥ខែ ពោរពេញដោយក្តីសង្ឃឹម។ ទីបំផុតសេចក្តីសង្ឃឹមត្រូវរលាយបាត់ ពេលដែលខ្ញុំបានដឹងថាពួកគាត់ត្រូវខ្មែរក្រហមសម្លាប់ចោលនៅគុកទួលស្លែង ឬមន្ទីរស២១។
តាមពិតគ្រួសារខ្ញុំត្រូវខ្មែរក្រហមសម្លាប់ចោល តាំងពីប៉ុលពតចូលដំបូងម៉្លេះ ដោយកាលនោះគេបានហៅអ្នកចេះដឹងមកដើម្បីធ្វើការ ប៉ុន្តែគេប្រមូលអ្នកចេះដឹងមកសម្លាប់សោះ ព្រោះថាពេលនោះឪពុករបស់លោក ជាអតីតមន្រ្តីរាជការក្នុង សម័យសង្គមរាស្រ្តនិយម និងសម័យលន់ ណុល។
ចាប់ផ្តើមជីវិតពីបាតដៃទទេ
ជីវិតចាប់ផ្តើមអស់សង្ឃឹមចាប់ផ្តើមជាថ្មី លែងទន្ទឹងរង់ចាំគ្រួសារទៀតហើយ រហូតដល់អាយុ១៦ឆ្នាំ យុវជន ជុន ចាន់បុត្រ បានចូលរៀនបន្តនៅសាលាវិចិត្រសិល្បះផ្នែកគំនូរ និងសូន្យរូប ប៉ុន្តែអ្វីដែលចោទជាបញ្ហាសម្រាប់យុវជនឯកោនេះ គឺត្រូវប្រឹងរស់ដោយខ្លួនឯង ពេលទំនេរពីការសិក្សាថ្ងៃសៅរ៍-អាទិត្យ ទៅស៊ីឈ្នួលគេរត់តុការបានម្តងពី២០ទៅ៣០រៀល គ្រាន់ចាយប្រចាំសប្តាហ៏ ក្រៅពីនោះយកបាយម៉ាណបិទធ្វើស្រោមសំបុត្រ ផ្ញើគេលក់តាមតូប (សម័យនោះមិនទាន់មានស្រោមសំបុត្រលក់ស្រាប់ដូចឥឡូវនេះទេ) ពេលខ្លះលក់ដាច់ ពេលខ្លះលក់មិនដាច់ប្រមូលលុយឥតបាន ដាច់បាយហូបតែបបរចាដូវមួយថង់គ្រាន់សម្រន់ក្រពះរួចមួយពេលៗទៅ។
ពេលប្រលូកក្នុងការងារជាលើកដំបូង
ធ្មេចបើកៗរហូតដល់ឆ្នាំ១៩៨២ ខណៈបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ថ្នាក់ទី១០សម័យនោះ លោកបាន ប្រលងជាប់ទៅរៀនគរុកោសល្យគ្រូនៅប្រទេសរុស្ស៊ី រហូតឆ្នាំ១៩៨៧ក៏ត្រឡប់មកវិញ ចូលធ្វើជាសាស្រ្តាចារ្យផ្នែកអក្សរសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឆ្នាំ១៩៩១ លោកក៏បានឆ្លៀតពេលពីការបង្រៀន មកធ្វើការនៅអង្គការយូណេស្កូជាអ្នកឯកទេសជាតិ សម្របសម្រួលជាមួយភាគីអន្តរជាតិ និងភាគីជាតិទាំងបួនគណបក្សរហូតបញ្ចូលប្រាសាទអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ១៩៩១នោះតែម្តង។ ក្នុងពេលជាមួយគ្នានោះ លោកបន្តរៀនយកគរុកោសល្យ គ្រូភាសាអង់គ្លេសបាននៅឆ្នាំ១៩៩៣ មួយទៀតពីប្រទេសអូស្រ្តាលី។
ការប្រលូកការងារនៅក្រៅប្រទេស
ក្រោយពីមានស្នាដៃ លោកត្រូវបានគេតែងតាំងអោយទៅជាមន្រ្តីអន្តរជាតិរបស់អង្គការយូណេស្កូ និងបញ្ជូនពីកម្ពុជា ទៅបំពេញការងារជាអ្នកឯកទេសផ្នែកវប្បធម៌របស់អង្កការនេះ ប្រចាំការិយាល័យតំបន់ តាំងនៅក្រុងអ៊ីស្លាមម៉ាបាត ប្រទេសប៉ាគីស្ថាន មានប្រាក់ខែ១ម៉ឺនដុល្លារ។ ២ឆ្នាំក្រោយពោលគឺនៅឆ្នាំ១៩៩៥ លោកបានប្រលងជាប់អាហារូបករណ៏ Fullbright រូចទៅសិក្សានៅសហរដ្ឋអាមេរិក រហូតពីរឆ្នាំក្រោយមកទៀតទើបប្រលងជាប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយនៅទីនោះ។ នៅឆ្នាំ១៩៩៨ លោកបានដាក់ពាក្យចូលវិទ្យុអាស៊ីសេរី ទទួលបានតំណែងជាប្រធានស្តីទីនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ផ្ទះលោក ចាន់បុត្រ ក្នុងរដូវធ្លាក់ទឹកកកប៉ុន្តែនៅឆ្នាំ២០០៦ លោកក៏ត្រលប់មកធ្វើការនៅអង្គការយូណេស្កូនៅក្រុងបាងកក ប្រទេសថៃវិញ រហូតដល់ឆ្នាំ២០០៩ ទើបត្រឡប់ចូលវិទ្យុអាស៊ីសេរីនៅក្រុងវ៉ាស៊ីនតុនម្តងទៀត ទទួលតំណែងជាអនុប្រធានធ្វើការមកទល់សព្វថ្ងៃនេះ ហើយពេលប្រទេសកម្ពុជារៀបចំបោះឆ្នោតម្តងៗគេតែបញ្ជូនលោកមកកម្ពុជាជានិច្ច។
លោក ជុន ច័ន្ទបុត្រ រៀបការនៅក្នុងឆ្នាំ១៩៨៧ ជាមួយនិស្សិតសាលាវិចិត្រសិល្បះផ្នែករបាំ ម្នាក់ ឈ្មោះ ជុន សុវណ្ណនី ដែលលោកបានស្គាល់គ្នាតាំងពីពេលដែលលោករៀននៅទីនោះផ្នែកគំនូរនិងសូន្យរូប។
បច្ចុប្បន្នលោក ជុន ចាន់បុត្រ មានកូនប្រុស៣នាក់ បច្ចុប្បន្នកូនច្បងរៀនចប់ថ្នាក់បរិញ្ញាបត្រ័ផ្នែកចុងភៅ កូនទី២រៀនផ្នែកវិស្វករប្រេងកាត ចំណែកកូនពៅទើបតែអាយុ១០ឆ្នាំ រស់នៅក្នុងរដ្ឋ Maryland ក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ លោកថាដោយសារតែចង់បានកូនស្រីខំតាម ទើបនៅមានកូនប្រុសប្អូនអាយុ១០ឆ្នាំក្រោយទៀតដូច្នេះ។
ក្រៅពីការខិតខំពុះពាររាល់ការលំបាកដើម្បីចូលរួមក្នុងកិច្ចការថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ការអភិវឌ្ឍន៍សង្គមជាតិ និងមនុស្សជាតិទូទៅ លោក ជុន ច័ន្ទបុត្រ គឺជាឪពុកដ៏ល្អ និងគ្រូដ៏ល្អ ដែលគ្រប់គ្នាជឿទុកចិត្តដោយភាពកក់ក្តៅ និងប្រាថ្នាចង់ជួបគ្រប់វេលា លោកថាការងារបច្ចុប្បន្ននេះលោកមិនលំអៀងទៅគណបក្សណាមួយនោះឡើយ ប៉ុន្តែគ្រាន់តែចង់លើកស្ទួយលទ្ឋិប្រជាធិបតេយ្យ និងការគោរពសិទ្ឋិមនុស្សនៅកម្ពុជាប៉ុណ្ណោះ៕
លោក ចាន់បុត្រ និងភរិយាពេលមកលេងអង្គរវត្តTag: ដើមចេកខ្មែរ , khmer banana news Source khmer79

អានបន្ត→
0 comments: